វិធីធ្វើបង្អែមចេកខ្ទិះ! (មានវីដេអូ)

405

គ្រឿងផ្សំ៖

– ចេក ៧-៨ផ្លែ

– ខ្ទិះដូង ៧៥០មីលីលីត្រ

– ស្ករស ៣០០ក្រាម

– អំបិល ១ស្លាបព្រាកាហ្វេ

– ស្លឹកតើយ ៣-៤សន្លឹក

 

វិធីធ្វើ៖

១. បកសំបកចេក រួចកាត់ជាដុំ តាមចំណង់ចំណូលចិត្ត

 

២. ដាក់ខ្ទិះដូង ស្ករស អំបិល និងស្លឹកតើយ ចូលឆ្នាំងកូរចូលគ្នាឱ្យសព្វ ទុករម្ងាស់ឱ្យពុះ

 

៣. ដាក់ចេកចូល រួចកូរឱ្យចូលជាតិគ្នា គ្របទុកឱ្យពុះទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ SP

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here