វិធីធ្វើបង្អែមគ្រាប់ខ្នុរ

180

+គ្រឿងផ្សំ៖- សណ្តែកបាយ ២៥០ក្រាម – ស្ករស ២០០ក្រាម (បើមិនចូលចិត្តផ្អែម បន្ថយស្ករបន្តិចក៏បាន)
– ខ្ទិះដូង អំបិល១ចឹប – ពងទា ឫពងមាន់ ៥ (គោះយកតែពងក្រហម)

+របៀបធ្វើ៖-យកសណ្តែកបាយត្រាំទឹកប្រហែលជា៣ម៉ោង លាងសណ្តែកបាយអោយស្អាត ដាក់ទឹកខ្ទិះដូងចូល (កំពស់២សង់ទីម៉ែត្រពីសណ្តែកបាយ) រួចដាំបាយសណ្តែកកុំអោយជ្រាយ ទុកអោយត្រជាក់ លុញអោយតូចៗប៉ុនគ្រាប់ខ្នុរ ដាំទឹកស្ករអោយឡើងជើងអង្រង (ដាក់ស្ករអោយរាងច្រើនបន្តិច) រួចបន្ថយភ្លើងចង្ក្រានកុំអោយក្តៅខ្លាំងពេក យកសណ្តែកដែលលុញហើយ ជ្រលក់ពងមាន់ក្រហម(អត់យកផ្នែកស៊ុតសទេ) រួចបង់ចូលក្នុងទឹកស្ករទុកអោយឆ្អិនរួចស្រង់ចេញរៀបដាក់ចានជាការស្រេច។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here