វិធីធ្វើបង្គាញាំម្រះ!

303

គ្រឿងផ្សំ៖

– ម្រះ ១ផ្លែល្មម ហាន់ស្តើងៗ

– បង្គា បកឲ្យស្អាត ៥-៨ (តាមចំណងចំណូលចិត្ត)

– សាច់ជ្រូកចិញ្ច្រាំ ៦០ក្រាម

– ម្ទេស និងខ្ទឹមក្រហម ហាន់  (តាមចំណងចំណូលចិត្ត)

 

ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ

ទឹកត្រី អំបិល មួយមុខ ៣ស្លាបព្រាបាយ

ស្ករ ២ស្លាបព្រាបាយ

 

វិធីធ្វើ៖

១.យកម្រះច្របល់ជាមួយអំបិលបន្តិចប្រហែល ១០នាទី ហើយលាងទឹកចេញឲ្យស្អាត រួចយកទៅស្រុះទឹកក្តៅបន្តិច បន្ទាប់មកស្រង់ដាក់ត្រាំទឹកកកចោល ទុកមួយឡែក

 

២.បង្គា និងសាច់ជ្រូកចិញ្ច្រាំ ស្រុះឲ្យឆ្អិន

 

៣.លាយទឹកត្រី ស្ករ ច្របាច់ក្រូចឆ្មារ ច្របល់ចូលគ្នា រួចដាក់ម្ទេស ខ្ទឹមក្រហម បង្គា សាច់ជ្រូកចិញ្រ្ចាំ ច្របល់ចូលគ្នា ហើយស្រង់ម្រះពីទឹកកកដាក់ចូលគ្នាច្របល់ រួចជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here