វិធីធ្វើបង្គាញាំកញ្ឆែតពិសេស

33

គ្រឿងផ្សំ៖ កញ្ឆែត ១០០ក្រាម, បង្គា ៥-៧ បកសំបក, សាច់ចិញ្រ្ចាំ ៥០ក្រាម, ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ, ម្ទេសហាន់ កន្លះស្លាព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយកន្លះ, ទឺកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករស ១ស្លាបព្រាបាយ, ខ្ទឹមលីង ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ស្រុះបង្គា សាច់ចិញ្រ្ចាំ និងកញ្ឆែត រួចទុកមួយឡែក

២.លាយគ្រឿង ទឹកក្រូចឆ្មារ ទឺកត្រី ស្ករស ម្ទេសហាន់ ខ្ទឹមចិញ្រ្ចាំចូលគ្នា កូរឲ្យសព្វ

៣.យកចានធំល្មមដាក់កញ្ឆែត បង្គា សាច់ចិញ្រ្ចាំ និងគ្រឿងដែលលាយហើយចូលគ្នា ច្របល់ឲ្យសព្វ រួចដួសដាក់ចាន ហើយដាក់ខ្ទឹមលីងចូល ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here