វិធីធ្វើបង្គាឆាល្ពៅ

34

គ្រឿងផ្សំ៖ ល្ពៅ ២០០ក្រាម, បង្គា ៦-៧ (បកសំបក), ស៊ុត​ ១គ្រាប់, ខ្ទឹមចិញ្រ្ចាំ ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹមហាន់ល្អិតៗ ឬស្លឹកជីរនាងវង។

វិធីធ្វើ៖

១.យកល្ពៅចិតសំបក យកគ្រាប់ចេញ រួចកាត់ជាដុំៗល្មម លាងទឹកអោយស្អាតទុកមួយឡែក

២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំចូល រំលីងអោយឈ្ងុយ រួចដាក់ល្ពៅចូលឆា ៤-៥ត្រលប់ ហើយដាក់បង្គាចូល ឆាអោយឆ្អិនបន្តិច

៣.បន្ទាប់មកដាក់ទឹកប្រេងខ្យង និងទឹកត្រីចូល ហើយគោះស៊ុតដាក់ចូលវាយច្របល់ ឆាចូលច្របល់គ្នាអោយសព្វ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូលជាកាស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here