វិធីធ្វើបង្គាឆាពងទាប្រៃ ប្លែកឆ្ងាញ់! (មានវីដេអូ)

277

គ្រឿងផ្សំ៖

-បង្គា ៧០០ក្រាម បកសំបកឲ្យស្អាត

-ពងទាប្រៃ ៥គ្រាប់ យកតែពងក្រហម

-ខ្ទឹមបារាំង ១ផ្លែល្មម ចិតជាដុំៗល្មម

-ម្ទេសឆា ២ស្លាបព្រាបាយ

-ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ

-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយកន្លះ

-ស្ករស កន្លះស្លាបព្រាបាយ

-ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ

-ម្ទេសដៃនាង និងស្លឹកខ្ទឹមហាន់

វិធីធ្វើ៖

១.យកចានដាក់ពងទាប្រៃចូលលាយជាមួយ ម្ទេសឆា ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស ម្រេចម៉ត់ និងទឹកបន្តិច ច្របល់ចូលគ្នាឲ្យសព្វល្អ

 

២.ដាក់ប្រេងចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលឲ្យឈ្ងុយ ហើយដាក់បង្គាចូល ឆាឲ្យបង្គាជិតឆ្អិន

 

៣.បន្ទាប់មកដាក់គ្រឿងដែលលាយហើយចូល ឆាច្របល់ចូលគ្នា រួចថែមទឹកបន្តិច ឆាច្របល់ចូលគ្នាឲ្យសព្វ

 

៤.ហើយដាក់ខ្ទឹមបារាំងចូល ឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ម្ទេសដៃនាង និងស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here