វិធីធ្វើបង្គាឆាបន្លែគ្រប់មុខ!

73

គ្រឿងផ្សំ៖

– បង្គា ១០-១២ បកសំបក

 

– ផ្កាខាត់ណា ផ្កាខាត់ណាខៀវ ការ៉ុត និងស្នៀតពោត មួយមុខ ១០០ក្រាម កាត់ជាដុំ ឬកាត់ជាម៉ូតតាមចំណង់ចំណូលចិត្ត

– ផ្សិត ៥-៧ដុំ

– ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ

– ទឹកត្រី ២ស្លាបព្រាបាយ

– ស្ករស ១ស្លាបព្រាបាយ

 

វិធីធ្វើ៖

១. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចិញ្រ្ចាំចូលបំពងឲ្យឈ្ងុយ ហើយដាក់បង្គាចូល ឆាច្របល់ឲ្យឆ្អិនបន្តិច

 

២. ដាក់បន្លែ ផ្កាខាត់ណា ផ្កាខាត់ណាខៀវ ការ៉ុត ស្នៀតពោត និងផ្សិតចូល ឆាច្របល់ចូលគ្នាឲ្យបន្លែទន់បន្តិច រួចដាក់គ្រឿង ទឹកប្រេងខ្យង ទឹកត្រី និងស្ករស អាចបន្ថែមទឹកចូលបន្តិច ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

*ទទួលទានក្តៅៗជាមួយនឹងបាយក្តៅៗ ឆ្ងាញ់អស់ទាស់។ បន្លែ និងសាច់ អាចដាក់អ្វីក៏បានតាមចំណង់ចំណូលចិត្ត ។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here