វិធីធ្វើបង្គាឆាននោង!

134

គ្រឿងផ្សំ៖

– ននោង ៣០០ក្រាម កាត់ជាដុំតូចៗល្មម

 

– បង្គា ៨-១០ បកសំបកឲ្យស្អាត

 

– ស៊ុត ២គ្រាប់ វាយបញ្ចូលគ្នា

– ប្រេងឆា និង ខ្ទឹមសចិញ្ច្រាំ មួយមុខ ១ស្លាបព្រាបាយ

– ទឹកត្រី និង ទឹកប្រេងខ្យង មួយមុខ ១ស្លាបព្រាបាយ

– ស្ករ ១ស្លាបព្រាកាហ្វ និងម្រេច កន្លះស្លាបព្រាកាហ្វេ

 

វិធីធ្វើ៖

១. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចូលបំពងឲ្យឈ្ងុយ ហើយដាក់បង្គាចូល ទុកឲ្យឆ្អិនបន្តិច

 

២. ដាក់គ្រឿងចូល ទឹកត្រី ទឹកប្រេងខ្យង ស្ករ និងម្រេចចូល ឆាច្របល់ចូលគ្នាឲ្យសព្វ អាចបន្ថែមទឺកចូលបន្តិច រួចដាក់ននោងចូល ឆាច្របល់ចូលគ្នាទៀត

 

៣. ចាក់ស៊ុតចូល រួចឆាច្របល់ ៣-៤ត្រលប់ឲ្យសព្វចូលគ្នា រួចដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here