វិធីធ្វើបង្គាឆាននោង! (មានវីដេអូ)

106

គ្រឿងផ្សំ៖

– ននោង ១ផ្លែល្មម កាត់ជាដុំៗ(តាមចំណង់ចំណូលចិត្ត)

– បង្គា ៤-៥ បកសំបកឲ្យស្អាត

– ស៊ុត ១គ្រាប់ វាយបញ្ចូលគ្នា

– ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ

– ទឹកត្រី កន្លះស្លាបព្រាបាយ

– អំបិល កន្លះស្លាបព្រាកាហ្វេ

– ប្រេងឆា ខ្ទឹមសចិញ្រ្ចាំ

 

វិធីធ្វើ៖

១. ដាក់ប្រេងចូលខ្ទះឲ្យក្តៅ រួចដាក់បង្គាចូល ឆាឲ្យបង្គាឆ្អិនបន្តិច រួចដួសចេញទុកមួយឡែក

 

២. ដាក់ប្រេងឆាចូល រួចដាក់ខ្ទឹមសចិញ្រ្ចាំចូល បំពងឲ្យឈ្ងុយ ហើយដាក់ននោងចូល ឆាត្រលប់ចុះឡើងឲ្យននោងឆ្អិនបន្តិច

 

៣. ដាក់ទឹកចូលបន្តិច ដាក់ទឹកស៊ីអ៊ីវ ទឹកត្រី អំបិលចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់បង្គាចូល ហើយដាក់ស៊ុតចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ SP

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here