វិធីធ្វើបង្គាឆាជូរអែម!

197

គ្រឿងផ្សំ៖

– បង្គា ២៥០ក្រាម បកសំបក

 

– ត្រសក់ ១០០ក្រាម ចិតជាដុំតូចៗល្មម

– ខ្ទឹមបារាំង ពាក់កណ្តាល ចិតជាដុំតូចៗល្មម

– ម្ទេសប្លោក ១២០ក្រាម ចិតជាដុំតូចៗល្មម

– ម្នាស់ ១០០ក្រាម ចិតជាដុំតូចៗល្មម

– ប៉េងប៉ោះ ១ផ្លែធំល្មម ចិតជាដុំតូចៗល្មម

 

– ទឹកប្រេងខ្យង ទឹកត្រី ទឺកខ្មេះ ម្សៅឆា មួយមុខ ១ស្លាបព្រាបាយ

– ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ

– ស្ករស កន្លះស្លាបព្រាបាយ

– ទឹក កន្លះកូនចាន

– ខ្ទឹមសចិញ្រ្ចាំ ស្លឹកខ្ទឹមហាន់

 

វិធីធ្វើ៖

១. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចូលបំពងឲ្យឈ្ងុយ ហើយដាក់បង្គាចូល ឆា ៤-៥ត្រលប់

 

២. ដាក់ខ្ទឹមបារាំង ម្ទេសផ្លោក ត្រសក់ ប៉េងប៉ោះ និងម្នាស់ចូល រួចដាក់ទឹកប្រេងខ្យង ទឹកត្រី ទឹកប៉េងប៉ោះ ទឹកខ្មេះ ស្ករស និងទឹកចូល ឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ២-៣នាទី

 

៣. ដាក់ម្សៅឆាចូល ឆាច្របល់ចូលគ្នាឲ្យម្សៅឆារលាយសព្វល្អ ភ្លក្សមើលល្មមជូរអែមតាមចំណងចំណូលចិត្ត ឆ្អិនហើយដាក់ស្លឹកខ្ទឹមហាន់ចូល រួចដួសដាក់ចានជាកាស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here