វិធីធ្វើនំអាកោល្ពៅ (មានវីដេអូវិធីធ្វើ)!

700

គ្រឿងផ្សំ៖ ល្ពៅចំហុយ ឬស្ងោរឆ្អិន ២០០ក្រាម, ម្សៅខ្សាយ ឬម្សៅសម្រាប់ធ្វើនំ ២៥០ក្រាម, ខ្ទិះដូង ២៥០ក្រាម, ទឹកដោះគោស្រស់ (ទឹកដោះគោកំប៉ុងសម្រាប់ធ្វើនំ) ៦០ក្រាម, ស្ករស ១៧០ក្រាម, មេដំបែ ឬមេម្សៅ ១/២ស្លាបព្រាកាហ្វេ, ម្សៅដុតនំ (baking powder) ១ស្លាបព្រាកាហ្វេ, អំបិល ១/២ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.លាយម្សៅធ្វើនំ, ម្សៅដុតនំ, មេដំបែ ឬមេម្សៅ និងអំបិលចូលគ្នា (ដោយប្រើកន្រ្តង ដើម្បីឲ្យម្សៅម៉ត់ល្មម) រួចទុកមួយឡែក

២.យកល្ពៅដាក់កិនជាមួយខ្ទិះដូង, ទឹកដោះគោស្រស់ និងស្ករសកិនចូលគ្នាឲ្យសព្វល្អ

៣.បន្ទាប់មកយកល្ពៅដែលកិនហើយចាក់ដាក់ចានធំល្មម ដាក់លាយជាមួយម្សៅដែលលាយហើយ លាយច្របល់ចូលគ្នាឲ្យសព្វល្អ រួចគ្របទុកចោលរយៈពេល ១-២ម៉ោង

៤.យកឆ្នាំងសម្រាប់ចំហុយនំដាក់ទឹកចូលម៉ាល្មមដាំឲ្យពុះ រួចដាក់កូនពែង ឬពុម្ពសម្រាប់ចាក់នំចូលចំហុយវាចោលសិនរយៈពេល ១០នាទី

៥.បន្ទាប់មកទៀតយកម្សៅមកកូរបន្តិចសិនមុននឹងដួសម្សៅដាក់ចូល រួចដួសម្សៅដាក់ចូលកូនពែង ឬពុម្ពកុំឲ្យពេញពេក ហើយចំហុយរយៈពេល ១៥នាទីជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here