វិធីធ្វើនំល្ពៅចំហុយ

434

គ្រឿងផ្សំ៖ សាច់ល្ពៅចំហុយកិនអោយម៉ត់ ២កូនចាន, ម្សៅអង្ករ ១កូនចាន, ម្សៅឆា ៤ស្លាបព្រាបាយ, ស្ករស ១កូនចាន, ខ្ទិះដូង ១កូនចាន, អំបិល ១ស្លាបព្រាកាហ្វេ, ដូងកោស កន្លះកូនចាន លាយជាមួយ អំបិល កន្លះស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.យកសាច់ល្ពៅចំហុយលាយជាមួយម្សៅទាំងអស់ លាយអោយសព្វចូលគ្នាល្អជាល្បាយ ៥-១០នាទី រួចដាក់ស្ករស និងអំបិលចូល លាយចូលគ្នា ហើយដាក់ដូងកោសចូលខ្លះទុកខ្លះ លាយច្របល់ចូលគ្នា រួចដាក់ខ្ទិះដូងចូល លាយច្របល់ចូលគ្នាអោយសព្វល្អ

២.បន្ទាប់មកយកឆ្នាំងដើម្បីដាក់ចំហុយ ដួសល្ពៅដែលលាយហើយដាក់ចូលកូនចាន ពុម្ព ឬខ្ជប់ស្លឹកចេក (តាមចំណូលចិត្ត) ដួសដាក់កុំអោយពេញពេក ហើយដាក់ដូងកោសតិចៗចូលពីលើ ហើយចំហុយប្រហែល ២០-៣០នាទី ជាកាស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here