វិធីធ្វើនំលម្អងចេក ឬ កេសរលម្អងចេក!

232

បច្ចុប្បន្នស្ទើរតែបាត់បង់នៅលើទីផ្សារហើយ សឹងតែមិនស្គាល់និងមិនធ្លាប់ដែរញាំផងដែរ។នំលម្អងចេកគឺជានំខ្មែរដែលគេធ្វើពីអង្ករដំណើបសម្រាប់បរិភោគប្រចាំថ្ងៃ។

គ្រឿងផ្សំ  អង្ករដំណើប  សាច់ដូងខ្ចីរលាក់ទឹក  ម្សៅលាជម៉ដ្ឋ  ស្លឹកចេក

វិធីធ្វើ ៖នំលម្អងចេកធ្វើពីម្សៅអង្ករដំណើបស្ងួត ដែលគេកិនរួចសង្កត់ច្របាច់ច្រោះយកទឹកចេញហើយហាលថ្ងៃឲ្យស្ងួតល្អ។ ម្សៅនោះត្រូវបានគេប្រើកន្ត្រងរោយឲ្យម៉ដ្ឋ រួចដាក់ចម្អិនលើខ្ទះក្តៅឲ្យវាមានរាងសំប៉ែត ហើយបន្ទាប់មកទើបគេចាក់សាច់ដូងផ្អែមច្របល់ចូលជាមួយ មុននឹងខ្ចប់ដោយបន្ទះម្សៅអង្ករដំណើបនោះ។ នៅពេលដែលគេចម្អិននំលម្អងចេករួចរាល់ហើយ ទើបគេយកវាទៅប្រឡាក់ជាមួយម្សៅលាជម៉ដ្ឋ។
គេអាចកាត់ស្លឹកចេកទ្រវែងៗទំហំធំជាងនំបន្តិចដើម្បីទ្រាប់វា ជាការរួមចំណែកផ្ដល់សោភ័ណភាពភាពងាយស្រួលដល់ការតម្រៀបដាក់ចាន និងការទទួលទាន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here