វិធីធ្វើនំពុម្ពបែបអឺរ៉ុប(Belgian Waffles) មានវីដេអូ!

121

គ្រឿងផ្សំ៖ ម្សៅធ្វើនំ (all purpose flour) ២កូនចានចង្កឹះ, ស្ករស ៨ស្លាបព្រាកាហ្វេ, អំបិល ២ស្លាបព្រាកាហ្វេ, ម្សៅដុតនំ (baking powder) ៤ស្លាបព្រាកាហ្វេ, ម្សៅសូដា (baking soda) បន្តិច, ស៊ុត ២គ្រាប់ (គោះដាក់ពងក្រហមទុកមួយឡែក និងពណ៌សទុកមួយឡែក), ប្រេងសណ្តែក ២ស្លាបព្រាបាយ, ប៊័រសម្រាប់ធ្វើនំ (ដាំខ្ទះដាក់កូរឲ្យរលាយសិន) ៤ស្លាបព្រាបាយ, ទឹក ២កូនចានចង្កឹះ, ពុម្ពសម្រាប់ចាក់នំ (ប្រើពុម្ពអគ្គិសនី)។

វិធីធ្វើ៖

១.ដំបូងលាយម្សៅធ្វើនំ, ស្ករស, អំបិល, ម្សៅដុតនំ និងម្សៅសូដាចូលគ្នាឲ្យសព្វ រួចដាក់ស៊ុត (ពងក្រហម) និងដាក់ទឹកចូលច្របល់ចូលគ្នា​ ហើយដាក់ប៊័រ និងប្រេងសណ្តែកចូលច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកយកស៊ុត (ពណ៌សដាក់កូនចានវាយបញ្ចូលគ្នាឲ្យល្អសិន)ដាក់ចូលម្សៅច្របល់ចូលគ្នាឲ្យសព្វល្អ

២.រួចរាល់ហើយរៀបចំចាក់នំ ដាក់ពុម្ពឲ្យក្តៅសិន ចាំដួសម្សៅដាក់ចូលចាក់ត្រលប់វាឲ្យឆ្អិនទាងសងខាងឲ្យនំក្រៀមល្មមតាមចំណូលចិត្តជាការស្រេច។

*នំពុម្ពនេះអាចមានរសជាតិខុសប្លែកពីនំពុម្ពខ្មែរយើង សាច់នំក៏ខុសគ្នាដែរ ហើយនំនេះស្រដៀងទៅនឹងនំបុ័ងដែរ អាចទទួលទានបានបែបជាបង្អែម ដាក់បន្ថែមជាមួយផ្លែឈើ, ស្រោយសូកូឡាពីលើ, ស្រោយទឹកដោះគោ, លាបប៊័រ, ដាក់ក្រែមពីលើ, ទទួលទានជាមួយកាហ្វេ…៕

វីដេអូវិធីធ្វើប្រភពពី facebook៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here