វិធីធ្វើនំបុ័ងសាច់នឹងប៉ាតេ!

57

+គ្រឿងផ្សំ៖- នំបុ័ង- សាច់ប៉ាតេ- សាច់ជ្រូក- ជ្រក់ត្រសក់ឬល្ហុងដែរធ្វើហើយស្រេច- បឺរ- ពងទា- ត្រសក់- ស្លឹកខ្ទឹម+វិធីធ្វើ៖- សាច់ជ្រូកចញ្ច្រាំអោយម៉ត់។ ផ្សំគ្រឿងរសជាតិតាមចូលចិត្ត- យកសាច់ដាក់ចូលចានរួចហើយយកទៅចំហុយប្រហែល១៥នាទី- ដាក់ឆ្នាំងអោយក្តៅ- ដាក់បឺរចូល រួចហើយដាក់ពងទាចូលតែដាក់តែផ្នែកលឿង- កូរឲ្យចូលគ្នាបន្តិចរួយហើយដួសដាក់ចាន- សាច់ប៉ាតេហាន់ជាបន្ទះតូចៗល្មម- ត្រសក់ចិតជារៀងចង្វាមូល– ស្លឹកខ្ទឹមទុកទាំងគល់នឹងស្លឹក- នំបុ័ងកាត់ជាពីកំណាត់ រួចហើយវះជាពីតែកុំអោយដាច់ចេញពីគ្នា- យកបឺរលៀបខាងក្នុងនំបុ័ងរួចហើយយកទៅអាំងមួយភ្លែតដើម្បីអោយស្រួយឆ្ងាញ់- អាចហូបតាមការចូលចិត្តដូចជា ដាក់សាច់ ប៉ាតេ គល់ខ្ទឹម ត្រសក់ ជ្រក់ ចូលក្នុងនំបុ័ង ឬក៏ហូបដោយឡែកពីគ្នា- បើចូលចិត្តហឹរអាចដាក់ម្ទេសឆា ឬក៏ម្រេចពីលើទៀតកាន់តែឈ្ងុយឆ្ងាញ់៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here