វិធីធ្វើនំបាយដំណើបសង់ខ្យាស្លឹកតើយ

457

គ្រឿងផ្សំ៖ អង្ករដំណើប ៤០០ក្រាម (លាងអោយស្អាត ត្រាំទឹកចោល១យប់), ខ្ទិះដូង ១៥០មីលីលីត្រ, ទឹក ១០០មីលីលីត្រ, អំបិល ១ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣សន្លឹក។ គ្រឿងផ្សំសង់ខ្យា៖ ទឹកស្លឹកតើយ ១៥០មីលីលីត្រ (ស្លឹកតើយ ១០សន្លឹក កិនជាមួយទឹក ២០០មីលីលីត្រ), ម្សៅពោត ៥ស្លាបព្រាបាយ, ម្សៅសម្រាប់ធ្វើនំ ៣ស្លាបព្រាបាយ, ស៊ុត ៣គ្រាប់ (យកតែពងក្រហម), ស្ករស ១៤០ក្រាម, ខ្ទិះដូង ២០០មីលីលីត្រ។

វិធីធ្វើ៖

១.យកអង្ករដំណើប លាយជាមួយខ្ទិះដូង និងអំបិល ច្របល់អោយសព្វចូលគ្នា ដាក់ស្លឹកតើយចូល រួចយកទៅដាក់ចំហុយ ២៥នាទី

២.យកស៊ុតលាយជាមួយស្ករស វាយច្របល់ចូលគ្នាអោយសព្វ រួចដាក់ទឹកស្លឹកតើយ និងខ្ទិះដូងចូល លាយអោយសព្វចូលគ្នា ហើយដាក់ម្សៅទាំងអស់ចូល ច្របល់ចូលគ្នាអោយសព្វ រួចចាក់ច្រោះកុំអោយមានកាក។

៣.លើកបាយដំណើបចេញយកមកជ្រោយអោយសព្វ រួចរៀបវាអោយស្មើល្អវិញ ហើយយកដាក់ចំហុយ ១០នាទីទៀត

៤.បន្ទាប់មកយកទឹកស្លឹកតើយដែលផ្សំគ្រឿងហើយ យកដាក់រម្ងាស់ប្រើភ្លើងតិចៗ កូរវារហូតឡើងខាប់ ហើយលើកចេញពីចង្រ្កាន

៥.ហើយយកសង់ខ្យាទៅចាក់ពីលើបាយដំណើប ដាក់ចំហុយ ២៥-៣០នាទី ទៀត រួចយកមកទទួលទានបានហើយ កាត់ជាដុំតាមចំណូលចិត្ត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here