វិធីធ្វើនំបាយដំណើបសង់ខ្យាល្ពៅ (មានវីដេអូ)!

259

គ្រឿងផ្សំទី១៖ អង្ករដំណើប ៣០០ក្រាម, ខ្ទិះដូង ១៥០ក្រាម, អំបិល ៣/៤ស្លាបព្រាកាហ្វេ, ស្ករស ២ស្លាបព្រាបាយ, ទឹក ៥០ក្រាម។ គ្រឿងផ្សំទី២៖ ស៊ុត ១គ្រាប់, ស្ករស ១២០ក្រាម, អំបិល ១/៤ស្លាបព្រាកាហ្វេ, ម្សៅពោតសម្រាប់ធ្វើនំ (Corn strach) ៤០ក្រាម, ម្សៅខ្សាយ ៥០ក្រាម, ខ្ទិះដូង ៥០ក្រាម, សាច់ល្ពៅចំហុយ ឬស្ងោរឆ្អិនកិនឲ្យម៉ត់ ឬហាន់ជាចង្វាតូចៗ ២០០ក្រាម។

វិធីធ្វើ៖

១.យកអង្ករដំណើបលាងឲ្យស្អាត ដាក់ត្រាំទឹកចោល ១យប់ រួចស្រង់ចេញទុកមួយឡែក

២.យកខ្ទិះដូងលាយជាមួយអំបិល និងស្ករសកូរចូលគ្នាឲ្យសព្វ រួចចាក់ទឹកចូលលាយចូលគ្នាឲ្យសព្វ

៣.បន្ទាប់មកស្រង់អង្ករដំណើបចេញដាក់ឆ្នាំងសម្រាប់ចំហុយ រួចចាក់ខ្ទិះដូងដែលលាយហើយចូលឲ្យសព្វ ហើយយកទៅដាក់ចំហុយរយៈពេល ២០នាទី រួចហើយជ្រោយបាយដំណើបឲ្យសព្វដាក់ចំហុយរយៈពេល ១០នាទីទៀត

៤.លាយគ្រឿងផ្សំទី២ គោះស៊ុតដាក់ចាន ដាក់ស្ករស និងអំបិលចូលវាយបញ្ចូលគ្នាឲ្យសព្វ រួចដាក់ម្សៅពោត, ម្សៅខ្សាយ និងខ្ទិះដូងចូលលាយចូលគ្នាឲ្យសព្វ ហើយដាក់សាច់ល្ពៅចូលច្របល់ចូលគ្នាឲ្យសព្វល្អ

វីដេអូវីធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here