វិធីធ្វើនំទុរេនពិសេស!

855

គ្រឿងផ្សំ៖

– សាច់ទុរេន ១៥០ក្រាម

– ម្សៅសម្រាប់ធ្វើនំ ១០០ក្រាម ​(ម្សៅស្រូវសាលី ម្សៅពោត…)

– ខ្ទិះដូងដើម ១៥០មីលីលីត្រ និងខ្ទិះចុង ១០០មីលីលីត្រ ឬប្រើខ្ទិះកំប៉ុងក៏បាន

– ទឹកដោះគោស្រស់ ១០០មីលីលីត្រ

 

– ទឹក ១០០មីលីលីត្រ

– ស្លឹកតើយ ២-៣សន្លឹក កាត់ខ្លីៗ

– ស៊ុត​ ២គ្រាប់

– ស្ករស ៣៥ក្រាម សម្រាប់ធ្វើគ្រីម ១៥ក្រាម

 

វិធីធ្វើ៖

១. ធ្វើទឹកស្លឹកតើយ៖ យកស្លឹកតយដែលកាត់ហើយដាក់ចូលជាមួយទឹក កិនឬប្រើម៉ាស៊ីនក្រឡុកចូលគ្នាឲ្យសព្វ រួចត្រងកុំឲ្យដោយកាក

 

២. ធ្វើសម្បកនំ៖ គោះស៊ុតដាក់ចាន វាយបញ្ចូលគ្នាឲ្យសព្វ រួចដាក់ស្ករស  ទឹកដោះគោស្រស់ ខ្ទិះដូងចុង និងចាក់ទឹកស្លឹកតើយចូល វាយច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ម្សៅចូល ច្របល់ចូលគ្នាឲ្យសព្វ រួចត្រងកុំឲ្យដោយកាក ហើយគ្របទុកចោលប្រហែល ៣០នាទី

 

៣. ធ្វើគ្រីមស្នូលក្នុង៖ ដាក់ខ្ទិះដូងដើម និងស្ករសចូលគ្នា រួចវាយច្របល់ចូលគ្នាឲ្យសព្វ

 

៤. ដាក់ប្រេងឆាបន្តិចចូលខ្ទះ រួចចាក់ម្សៅដែលលាយហើយចូលខ្ទះធ្វើរាងស្តើងៗល្មម រួចលើចេញដាក់លាត រួចដាក់សាច់ទុរេន និងគ្រីមចូលចំកណ្តាល ហើយបត់ឬរុំធ្វើជាម៉ូតតាមចំណងចំណូលចិត្ត ជាការស្រេច។

 

បញ្ជក់៖ សម្បកនំធម្មតាពណ៌លឿង ប្រសិនបើមិនដាក់ទឹកស្លឹកតើយចូលសម្បកនំពណ៌បៃតង ដូច្នេះអ្នកអាចធ្វើបានពីរពណ៌ ពីររសជាតិ តាមចំណងចំណូលចិត្ត។ កុំឃើញគេចាយវាយសប្បាយហ៊ឺហា ធ្វើតាមគេទាំងខ្លួនមិនមានដូចគេ។ មនុស្សម្នាក់ៗមានស្ថានភាពខុសៗគ្នា។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here