វិធីធ្វើនំថងមួនបំពង់ (មានវីដេអូ)!

353

គ្រឿងផ្សំ៖ ស៊ុត ២គ្រាប់, ស្ករស ១០០ក្រាម, ស្ករត្នោត ៣០០ក្រាម, ខ្ទិះដូង ៦០០មីលីលីត្រ, ប្រភេទម្សៅធ្វើនំ (All purpose flour) ៦០ក្រាម, ម្សៅមី ៣០០ក្រាម, ល្ងខ្មៅ​៣ស្លាបព្រាបាយ។

វិធីធ្វើ៖

១.គោះស៊ុតដាក់ចាន ដាក់ស្ករសវាយបញ្ចូលគ្នាឲ្យសព្វ រួចដាក់ស្ករត្នោត និងខ្ទិះដូងច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដាក់ម្សៅធ្វើនំចូលច្របល់ចូលគ្នា រួចដាក់ម្សៅមីចូលច្របល់ចូលគ្នាឲ្យសព្វ ទុកចោលប្រហែល ៣០នាទី បន្ទាប់មកដាក់ល្ងចូលច្របល់ឲ្យសព្វ

២.រួចរាល់ហើយចាប់ផ្តើមចាក់នំដោយប្រើពុម្ព (អាចរកទិញបាន) ដួសម្សៅដាក់ចូលពុម្ព (ម្សៅ ១ស្លាបព្រាបាយ) បិតពុម្ពដុតវាប្រហែល ៤៥-៥០វិនាទី រួចបើកពុម្ពប្រើចង្កឹះ ឬឈើមូល ដើម្បីមូលបន្ទះនំ (មូលវាពេលនៅលើពុម្ព) ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here