វិធីធ្វើនំដូងរសជាតិស្លឹកតើយ (មានវីដេអូ)!

2933

គ្រឿងផ្សំ៖ ម្សៅមី ១កូនចានចង្កឹះ, ម្សៅអង្ករខ្សាយ ២ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ខ្ទិះដូង ១កូនចានចង្កឹះ, ស៊ុត ២គ្រាប់, ទឹកស្លឹកតើយ ៤ស្លាបព្រាបាយ ឬ ១/៤កូនចានចង្កឹះ, ស្ករត្នោត ១៥០ក្រាម, ល្ងខ្មៅ ឬល្ងស ១ស្លាបព្រាកាហ្វេ, សាច់ដូងខ្ចី ១កូនចានចង្កឹះ (កោស ឬហាន់ជាសរសៃៗល្មម)។

វិធីធ្វើ៖

១.ដំបូងលាយគ្រឿងផ្សំទាំងអស់ចូលគ្នា ម្សៅមី, ម្សៅខ្សាយ, អំបិល, ខ្ទិះដូង, ស៊ុត, ទឹកស្លឹកតើយ, ស្ករត្នោត លាយច្របល់ចូលគ្នាឲ្យសព្វល្អ រួចចាក់ច្រោះកុំអោយដោយកាក ហើយដាក់ ល្ង និងសាច់ដូងខ្ចីចូល ច្របល់ចូលគ្នាឲ្យសព្វ

២.បន្ទាប់មកដាំខ្ទះ (ប្រើភ្លើងតិចៗល្មម) រួចដួសម្សៅនំដាក់ចូល (ម្សៅ១វែក) ធ្វើជាបន្ទះស្តើងល្មម (តាមចំណូលចិត្ត) ឆ្អិនហើយមូលវាជាដុំ ជាការស្រច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here