វិធីធ្វើនំដូងចៀន ឆ្ងាញ់ជាប់ចិត្ត

1164

គ្រឿងផ្សំ៖ ម្សៅដំណើប ១កូនចាន, ស្ករស កន្លះកូនចាន, ខ្ទិះដូង កន្លះកូនចាន​, សាច់ដូងកោស ឬហាន់ជាសរសៃល្មម ២កូនចាន, អំបិល បន្តិច។

វិធីធ្វើ៖

១.យកម្សៅលាយជាមួយស្ករស និងអំបិល ច្របល់ចូលគ្នាអោយសព្វ រួចដាក់ខ្ទិះដូងចូល ច្របល់ចូលគ្នាអោយសព្វរហូតឡើងជាល្បាយៗ ហើយដាក់សាច់ដូងចូល ច្របល់ចូលគ្នាអោយសព្វ

២.ដាំខ្ទះអោយក្តៅ រួចដួសម្សៅលាយហើយដាក់ចៀនជាបន្ទះស្តើងតូចល្មម (១បន្ទះ ១ស្លាបព្រាបាយ) ចៀនអោយឆ្អិនក្រៀមល្មម ជាការស្រច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here