វិធីធ្វើនំជាល ងាយៗ !

232

វិធីធ្វើនំជាល ងាយៗ !+គ្រឿងផ្សំ៖-អង្ករដំណើប ២គីឡូកន្លះ(ត្រាំទឹក ១-២ម៉ោង រួចកិនឲ្យម៉ត់ទៅជាម្សៅ ទើបខ្ទប់នៅក្នុងស្បៃដាក់ សង្កត់ឲ្យអស់ទឹក) -ស្ករសឬស្ករត្នោត ២គីឡូកន្លះ -ទឹកដោះគោខប់ ១កំប៉ុង ឬដូងទុំ ១ផ្លែ កោសយកសាច់
-ល្ងលីង ៥០ក្រាម (មិនចូលចិត្តមិនដាក់ក៏បាន) -ទឹក ១ចាន -ថង់និងកៅស៊ូកង ៥០ក្រាម+វិធីធ្វើ៖
១-ដំបូងយកម្សៅដែលសង្កត់អស់ទឹកមកលាយជាមួយនឹងស្ករ ,ទឹកដោះគោ (ឬសាច់ដូង),ល្ងនិងទឹកច្របាច់ឲ្យចូលគ្នាសព្វល្អ។២-យកថង់មកច្រកម្សៅចូល រួចយកកៅស៊ូចងមាត់ឲ្យជិត ។ម្យ៉ាងទៀតអ្នកអាចយកធាងចេកកាត់ខ្លីៗល្មមដោតចូលក្នុងម្សៅរួចចងមាត់ដើម្បីឲ្យដឹងថា ពេលយកធាងចេកចេញម្សៅមិនជាប់គឺឆ្អិនហើយ។
៣-ពេលច្រកចូលរួច អ្នកអាចយកទៅដាក់ស្ងោរ ហើយចាំមើលរហូតទាល់តែនំឆ្អិនជាកាស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here