វិធីធ្វើនំចេកបុកបែបខ្មែរឆ្ងាញ់ជាប់ចិត្ត!

152

+ គ្រឿងផ្សំ៖– ចេកណាំវ៉ាទុំ មួយស្និត– ម្សៅអង្ករ កន្លះគីឡូ– សាច់ដូង(មិនខ្ចីពេក) មួយចំហៀង– ទឹកខ្ទិះដូង កន្លះលីត្រ– ស្ករស 250ក្រាម(អាចច្រើនជាងនេះប្រសិនបើអ្នកចង់ឱ្យវាផ្អែមខ្លាំង ប៉ុន្តែសូមកុំភ្លេចថាចេក វាផ្អែមរួចហើយ)– អំបិល បន្តិច+ វិធីធ្វើ៖-ច្របល់គ្រឿង ផ្សំទាំងអស់ចូលគ្នា (ដោយត្រូវតប់ចេក ឱ្យម៉ដ្ឋបន្តិចសិន សឹមដាក់ច្របល់ចូលគ្នា)។ ដួសម្សៅ និងចេកដែលលាយចូលគ្នារួចនោះ ទៅដាក់លើស្លឹកចេក រួចខ្ចប់វាឱ្យជិត (បើមិនមានស្លឹកចេកទេ អ្នកអាចដួសវាដាក់ក្នុងកូនចាន ឬពែងក៏បាន) រួចយកវាទៅដាក់ចំហុយប្រមាណជា15-20នាទីជាការស្រេច៕សម្រួលអត្ថបទ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here