វិធីធ្វើនំចេកចំហុយ! (មានវីដេអូ)

402

គ្រឿងផ្សំ៖

-ចេកទុំ ១០-១២ផ្លែ

-ខ្ទិះដូង ២៥០មីលីលីត្រ

-ម្សៅអង្ករខ្សាយ

-ដូងកោសជាសរសៃ ១០០ក្រាម

-ស្ករត្នោត ២៥០ក្រាម

-អំបិល ១ចុងស្លាបព្រាកាហេ្វ

វិធីធ្វើ៖

១.បកសម្បកចេក ដាក់ចូលចានគោមធំល្មម រួចច្របាច់ចេកឲ្យបែកចូលគ្នា ហើយដាក់ស្ករចូល ច្របល់ចូលគ្នាឲ្យសព្វ

 

២.បន្ទាប់មកចាក់ខ្ទិះដូងចូល ច្របល់ចូលគ្នា រួចដាក់ម្សៅអង្ករខ្សាយ សាច់ដូងកោស និងអំបិលចូល ច្របល់ចូលគ្នាឲ្យសព្វ

 

៣.រួចហើយដួសដាក់ចាន យកទៅដាក់ចំហុយប្រហែល ១៥-២០នាទី ឆ្អិនហើយទុកឲ្យត្រជាក់ យកមកហូបបានជាការស្រេច។

 

វីដេអូប្រភពពី facebook៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here