វិធីធ្វើនំគ្រក់ស្លឹកតើយ មានរសជាតិឈ្ងុយឆ្ងាញ់! (មានវីដេអូ)

467

គ្រឿងផ្សំ៖

-ម្សៅស្រូវសាលី ៦៥ក្រាម

-ម្សៅមី ៣០ក្រាម

-ម្សៅសម្រាប់ដុតនំ (Baking Powder) ឬម្សៅមេនំបុ័ង កន្លះស្លាបព្រាកាហ្វេ

-ទឹកស្លឹកតើយ ៥-៦ស្លាបព្រាបាយ

-ខ្ទិះដូង ៦៥ក្រាម

-ស្ករស ៦០ក្រាម

-អំបិល ១ចុងស្លាបព្រាកាហ្វេ

-ប្រេងសណ្តែក ៣០ក្រាម

-ស៊ុត ១គ្រាប់

វីធីធ្វើ៖

១.យកចានលាយម្សៅស្រូវសាលី ម្សៅមី ម្សៅសម្រាប់ដុតនំ  ឬម្សៅមេនំបុ័ង ស្ករស អំបិលចូលគ្នាកូរឲ្យសព្វ

 

២.បន្ទាប់មកគោះស៊ុតដាក់ចូល ដាក់ប្រេងសណ្តែក និងទឹកស្លឹកតើយចូល កូរចូលគ្នាឲ្យសព្វ រួចយកទៅច្រោះកុំឲ្យដោយកាក

 

៣.រៀបចំអំបែងសម្រាប់ចាក់នំ រួចយកម្សៅដែលលាយហើយចាក់តាមរន្ធ តែកុំចាក់ពេញពេកអាចនឹងហៀរ ព្រោះនំអាចរីកធំ មើលឆ្អិនក្រៀមល្មមយកចេញដាក់ចានជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here