វិធីធ្វើនំខេកសង់ខ្យាស្លឹកតើយ (មានវីដេអូ)!

126

គ្រឿងផ្សំ៖ ម្សៅធ្វើនំខេក ១៤០ក្រាម, ទឹកស្លឹកតើយ ៥០មីលីលីត្រ, ទឹកខ្ទិះដូង ១០០មីលីលីត្រ, ប្រេងសណ្តែក ២ស្លាបព្រាបាយ, ស្ករស ១២០ក្រាម, អំបិល បន្តិច, ម្សៅដុតនំ (baking powder) ១ស្លាបព្រាកាហ្វេ, ម្សៅសូដាដុត (baking soda) ១/២ស្លាបព្រាកាហ្វេ, ទឺកក្លិនវ៉ាន់នីឡា (vanilla extract) ១/៤ស្លាបព្រាកាហ្វេ (ដាក់ ឬមិនដាក់ក៏បាន)។ គ្រឿងផ្សំសង់ខ្យាតើយសម្រាប់ដាក់ពីលើ៖ ទឹកស្លឹកតើយ ១៥០មីលីលីត្រ, ទឹកខ្ទិះដូង ២០០មីលីលីត្រ,ស្ករស ១២០ក្រាម, ម្សៅមី ឬម្សៅពោត (ម្សៅសម្រាប់ធ្វើនំ)។

វិធីធ្វើ៖

១.យកស្លឹកតើយ ១០-១៥សន្លឹកលាងឲ្យស្អាតកាត់ខ្លីៗដាក់កិនជាមួយទឹក ២០០មីលីលីត្រ រួចចាក់ច្រោះកុំឲ្យដោយកាក។

២.បន្ទាប់មកទឹកស្លឹកតើយដែលកិនហើយ ៥០មីលីលីត្រលាយជាមួយស្ករស, អំបិល, ទឹកខ្ទិះដូង, ប្រេងសណ្តែក និងទឺកក្លិនវ៉ាន់នីឡាចូលគ្នាឲ្យសព្វ ហើយដាក់ម្សៅនំខេក, ម្សៅដុតនំ និងម្សៅសូដាដុត (ដាក់ចូលដោយប្រើកន្ត្រង ដើម្បីកុំឲ្យម្សៅដុំៗ) ច្របល់ចូលគ្នាឲ្យសព្វរហូតឡើងជាល្បាយៗ

៣.រួចហើយយកឆ្នាំងសម្រាប់ចំហុយដាក់ទឹកដាំឲ្យពុះសិន រួចយកពុម្ពសម្រាប់ចាក់នំ (ពុម្ព ឬចានតាមចំណូលចិត្ត) ដួសម្សៅដាក់ចូល ហើយដាក់ចូលឆ្នាំងចំហុយរយៈពេល ១០-១៥នាទី។

៤.ធ្វើសង់ខ្យាតើយសម្រាប់ដាក់ពីលើនំ ដាំឆ្នាំងដាក់ទឹកស្លឹកតើយ ១៥០មីលីលីត្រចូល ដាក់ស្ករស, ទឹកខ្ទិះដូង និងម្សៅមី ឬម្សៅពោតចូលកូរឲ្យសព្វល្អ រួចបន្ថយភ្លើងប្រើកំដៅតិចៗល្មមហើយកូរវារហូតទាល់តែឡើងខាប់ៗ

៥.បន្ទាប់មកយកសង់ខ្យាតើយដែលធ្វើហើយដួសស្រោយ ឬលាបដាក់ពីលើនំចំហុយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here