វិធីធ្វើនំក្រូចល្ងរ!

355

វិធីធ្វើនំក្រូចល្ងរ+ គ្រឿងផ្សំ៖- ម្សៅអង្ករដំណើប ៤០០ក្រាម- ទឹក ៣០០មីលីលីត្រ- ស្ករត្នោត ៤ស្លាបព្រាបាយ- អំបិល កន្លះស្លាបព្រាកាហ្វេ- ល្ងរសលីង ១០០ក្រាម

+ សម្រាប់ស្នូលនំ៖- សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ ២០-២៥នាទី, បើដាំលាងរួចដាំតែម្តង)
– អំបិល កន្លះស្លាបព្រាកាហ្វេ- ខ្ទិះដូង ១ចានចង្កឹះ- ស្ករត្នោត ២០០ក្រាម- សាច់ដូងកោស កន្លះចាន

+ វិធីធ្វើ៖-ដំបូងយកខ្ទិះដូង, ស្ករត្នោត និងអំបិលមកដាក់ដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកចំហុយ និងសាច់ដូងចូលកូរវាឲ្យស្អិតជាប់គ្នាហើយឲ្យដាច់ទឹកអស់(ធ្វើ ស្នូលនំ)។-យកម្សៅអង្ករលាយជាមួយទឹក, ស្ករត្នោត និងអំបិលកូរវាឲ្យទៅជាម្សៅរួចពូតវាមួយសន្ទុះទុក ១០-១៥នាទី។- យកម្សៅម្តង ១ដុំតូចល្មមតាមដែលចង់បានធ្វើឲ្យសំប៉ែត បន្ទាប់មកយកស្នូលនំលុញជាដុំមូលៗដាក់ពីលើម្សៅរួចហើយធ្វើវា ឲ្យជិតលុញឲ្យមូល។
– បន្ទាប់មកទៀតយកទៅដាក់ឲ្យជាប់ល្ងរលុញឲ្យចូលទៅក្នុងម្សៅ រួចយកទៅដាក់ចៀនឲ្យឆ្អិនជាការស្រេច (ភ្លើងបើកក្តៅល្មមបានហើយ)៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here