វិធីធ្វើថ្នាំសម្លាប់សត្វល្អិតតាមធម្មជាតិ

1193

* ធាតុផ្សំ៖

– ម្ទេស 1 kg

– ស្លឹក ឬសំបកស្តៅ 1 kg

– ស្លឹកទៀប 1 kg

– សំបកកន្ទួត 1 kg

– ខ្ទឹមស 0.5 kg

– ទឹកនោមសត្វ 15 លីត្រ

– ទឹកធម្មតា 10 លីត្រ

– វល្លិ៍ ឬ មើមបណ្តូលពេជ្រ 1 kg

* វិធីលាយ៖

-បុកធាតុផ្សំខាងលើ ហើយដាក់ត្រាំទឹកនោម និងទឹកធម្មតា ទុករយៈពេល 15ថ្ងៃ អាចប្រើបានហើយ ហើយកូរវាមួយថ្ងៃពីរដង។

* វិធីប្រើ៖

-ពេលប្រើ ទឹកថ្នាំ 1លីត លាយនឹងទឹក 15លីត្រ បាញ់លើដំណាំណាដែលជួបការបំផ្លាញពីសត្វល្អិតផ្សេងៗ។

សូមព្យាយាមប្រើប្រាស់ថ្នាំសម្លាប់ដែលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានសុខភាពល្អទាំងអ្នកផលិត និងអ្នកប្រើប្រាស់។

អត្ថបទ៖ អ៊ាង សុផល្លែត

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

**អានអត្ថបទបន្ថែម៖ចំណេះដឹងថ្មី ! ការដាំដុះរុក្ខជាតិក្នុងសំបកដូង ! **
ក្រៅពីជួយលម្អគេហដ្ឋានហើយ យើងអាចចំណេញដីក្នុងការដាំដុះ និង

ជាពិសេសជាបន្លែសំរាប់ចំអិនម្ហូបថែមទៀតផង។

**អានអត្ថបទបន្ថែម៖» វិធីដាំបន្លែក្នុងផើង ធុង ឬកេសស្នោរ!**
– ត្រូវ‌ជ្រើសរើស‌ពូជអោយបានល្អ

– ដីដាំត្រូវយកដីបាតស្រះ ត្រពាំង‌ បឹង ទន្លេ ហាលអោយស្ងួត (ដើម្បីសំលាប់មេរោគ)

– ដំដីអោយម៉ដ្ឋ លាយជាមួយផេះ (សំណល់បន្លែ ផ្លែឈើ ស្លឹកឈើ កាប់តូចៗហាលអោយស្ងួតរួចដុតយកផេះ) និង‌ជីលាមកសត្វពុកផុយ‌ច្របល់‌ លាយចូលគ្នា ធ្វើបែបនេះ‌គឺដើម្បីអោយ‌ដីធូរ‌ដំណាំ‌ងាយចាក់ឫស។

– សម្រាប់ដំណាំស្ពៃពេលបំបែកកូនដាំរួច ត្រូវយកឫសកំផ្លោកកាប់អោយតូចៗហាលអោយស្ងួតមកគ្របពីលើ គល់អោយជិតការពារពេលស្រោច ទឹករលើងឫស និងរក្សាសំណើមបានរយៈពេលយូរ។

– ការ‌ដាំអាចដាក់ក្នុងអ្វីក៏បានដូចជា: ផើង ធុង ស្នោរ…

**ពិសេស‌ទៅទៀត‌អាចយកសំណល់ទឹកលាង ត្រី‌ សាច់ ស្រោចគល់ដំណាំគ្រប់មុខរាល់ថ្ងៃព្រោះវាមានជីវជាតិល្អ។ត្រូវព័ទ្ធសំណាញ់ការពារសត្វចាបកុំអោយមកមកចិកស៊ីបន្លែ (ពិសេស‌ស្ពៃ‌ )។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here