វិធីធ្វើត្រីបំពងបន្លែជូរអែម!

245

គ្រឿងផ្សំ៖

– ត្រី ១ក្បាលល្មម

 

– ម្នាស់ ប៉េងប៉ោះ ការ៉ុត ខ្ទឹមបារាំង ម្ទេសផ្លោក ហាន់ល្អិតៗ មួយមុខ ១-៣ស្លាបព្រាបាយ (តាមចំណងចំណូលចិត្ត)

– ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកប៉េងប៉ោះ ស្ករ មួយមុខ ១ស្លាបព្រាបាយ និង ទឹកម្ទេស ២ស្លាបព្រាបាយ

– ម្សៅមី ១ស្លាបព្រាបាយ ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ និងស្លឹកខ្ទឹមហាន់ ១ស្លាបព្រា

 

វិធីធ្វើ៖

១. យកត្រីប្រលាក់ជាមួយម្សៅឲ្យសព្វ រួចយកទៅបំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយឡែក

 

២. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលបំពងឲ្យឈ្ងុយ ហើយដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកប៉េងប៉ោះ ទឹកម្ទេស ស្ករ អាចបន្ថែមទឹកចូល ឆាច្របល់ចូលគ្នាឲ្យសព្វ

 

៣. ដាក់បន្លែ ខ្ទឹមបារាំង ប៉េងប៉ោះ ការ៉ុត ម្ទេសផ្លោក ម្នាស់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ពេលឆ្អិនហើយដួសយកទៅស្រោចពីលើត្រីបំពងដែលរៀបដាក់ចានហើយ រួចដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here