វិធីធ្វើត្រីចំហុយទឹកជ្រលក់សៀងជូរអែមរសជាតិហឹរ

262

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម, ខ្ញីហាន់ល្អិត ឬចិញ្រ្ចាំ ៣ស្លាបព្រាបាយ, ម្ទេសហាន់ ឬចិញ្រ្ចាំ ១-២ស្លាបព្រាបាយ (តាមចំណូលចិត្ត), ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ, សៀងចិញ្រ្ចាំ ឬទឹកសៀង ៥ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ទឹកខ្មេះ ១ស្លាបព្រាបាយ, ទឹកឆ្អិន ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកត្រីធ្វើឲ្យស្អាត រួចលាងទឹក ហើយយកទៅដាក់ចំហុយ ទុកមួយឡែក

២.យកឆ្នាំងដាក់លាយសៀង ស្ករស ទឹកក្រូចឆ្មារ ទឹកខ្មេះ ទឹកឆ្អិនចូលគ្នា កូរឲ្យសព្វ រួចដាក់ខ្ញី ម្ទេស និងខ្ទឹមចិញ្ច្រាំចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដួសដាក់ចាន

៣.យកត្រីចំហុយឆ្អិនហើយដាក់ចាន ហើយហូបជ្រលក់ជាមួយទឹកសៀងជូរអែម បើមានបន្លែផ្ទាប់កាន់តែឆ្ងាញ់។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here