វិធីធ្វើត្រប៉ែខ្មៅ ឆ្ងាញ់ពិសា!

282

គ្រឿងផ្សំ៖ អង្ករដំណើបខ្មៅ ១កំប៉ុង, មេដំបែ ១-២គ្រាប់, ស្ករស ១ស្លាបព្រាបាយ ឬទឹកស្ករខាប់ស្អិត ៥០មីលីលីត្រ, ដូងខ្ចីមានសាច់ក្រាស់ល្មមកោសយកសាច់ ១កូនចានចង្កឹះ, ក្រឡកែវ សម្រាប់ដាក់ត្រប៉ែ។

វិធីធ្វើ៖

១.ដាំបាយដំណើបខ្មៅដូចយើងដាំបាយធម្មតា ឆ្អិនហើយអោយត្រជាក់

២.យកមេដំបែបុកឲ្យម៉ត់ ចាំយកមករោយលើបាយដំណើបដាក់លាយជាមួយស្ករស ឬទឹកស្ករ ច្របល់តិចៗចូលគ្នាឲ្យសព្វ

៣.បន្ទាប់មកលុញវាមូលៗ រួចដាក់វាចូលក្រឡកែវគ្របឲ្យជិតរុំក្រណាត់ ឬថង់បន្ថែមពីក្រៅធ្វើយ៉ាងណាឲ្យវាហប់ខ្លាំង ទុករយ:ពេលពី ២ ទៅ ៣ថ្ងៃអាចទទួលទានបានហើយ ពេលទទួលទានចាំដាក់ដូងកោសចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here