វិធីធ្វើតុងយ៉ាំសាច់មាន់ ឆ្ងាញ់ៗ!

125

គ្រឿងផ្សំ៖ សាច់មាន់ ២៥០ក្រាម, ផ្សិត ១៥០ក្រាម, ប៉េងប៉ោះ ១-២ផ្លែ, រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេស, ម្ទេសឆា ៨០ក្រាម, ទឹកត្រី ៣ស្លាបព្រាបាយ, ទឹកដោះគោស្រស់ ១៥០ក្រាម, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ម្ទេសក្រៀម និងជីរណាហាន់, ទឹក ៥០០មីលីលីត្រ។

វិធីធ្វើ៖

១.ដាក់ឆ្នាំងដាំទឹកឲ្យពុះ​ រួចដាក់រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេសចូល ទុកមួយរំពុះ

២.បន្ទាប់មកដាក់សាច់មាន់ចូល រម្ងាស់ឲ្យឆ្អិន រួចដាក់ផ្សិត និងប៉េងប៉ោះចូល ទុកមួយរំពុះ

៣.រួចហើយដាក់ទឹកត្រី ម្ទេសឆាចូល កូរចូលគ្នា ទុកមួយរំពុះ រួចដាក់ទឹកដោះគោស្រស់ចូល កូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ ហើយដាក់ជីរណា ម្ទេសក្រៀម និងទឹកក្រូចឆ្មារចូល ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here