វិធីធ្វើណែមសាច់ត្រី (ណែមបាត់ដំបង)

814

គ្រឿងផ្សំ៖
១. ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីឆ្លាត 1kg
២. ស្ករស ២ស្លាបព្រាបាយ
៣. អំបិល ១ស្លាបព្រាបាយ


៤. រំដេង ៣មើម
៥. ខ្ទឹមស១មើម
៦. ម្ទេស
៧. ស្លឹកកន្ទួត (បើមាន)


៨. ស្លឹកចេក (បើមាន) ទុកខ្ចប់
៩. ថង់ប្លាសស្ទិចទុកច្រក។


របៀបធ្វើ៖
-បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់
-ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ


-លាយសាច់ត្រីដែរម៉ត់ហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនម៉ត់សាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់
-ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់
-ទុក ២ថ្ងៃ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕


ប្រភព: ចុងភៅមុខខ្មៅ

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here