វិធីធ្វើញាំស្ដៅមានរសជាតិឆ្ងាញ់ពិសារ!

86

+ គ្រឿងផ្សំ៖-ផ្កាស្ដៅ- ត្រីឆ្អើរ-សាច់ជ្រូកបីជាន់-ត្រសក់-ប៉េងប៉ោះ-សណ្ដែកដីលីង-ជីគ្រប់មុខ-ស្ពៃក្ដោប-ការ៉ុត-អម្ពិលទុំ-ប្រហុក-ខ្ទឹមស-ទឹកត្រី-ស្ករស-ប៊ីចេង

+វិធីធ្វើ៖-សាច់ជ្រូកលាងឲ្យស្អាត យកទៅស្ងោរ ឲ្យឆ្អិន ( ដោយដាក់ម្សៅស៊ុបបន្តិចចូលផង ) រួចស្រង់ចេញ មកហាន់ជាចំណិតតូចៗទុកមួយអន្លើ យកកំពិសមកលីង រឺស្រុះឲ្យឆ្អិន រួចទុកមួយអន្លើ- យកប្រហុកមកជ្រុំជាមួយទឹកក្ដៅបន្តិច ( ឲ្យរលាយចូលគ្នាអស់ )បន្ទាប់មកដាក់ខ្លាញ់បន្តិចចូលក្នុងខ្ទះ ទុកឲ្យក្ដៅ-រួចដាក់ខ្ទឹមសចិញ្រាំចូលបំពងឲ្យឈ្ងុយ ហើយដាក់ទឹកអំពិលទុំចូល ស្ករត្នោត ម្សៅស៊ុប ប៊ីចេង ( ដាក់ទឹកបន្តិច ) ទុកឲ្យពុះ ទើបដាក់ទឹកប្រហុកចូល រួចភ្លក់មើលឲ្យល្មម ទុកឲ្យពុះម្ដងទៀត ទើបលើកចេញ ( បើនិយមហឹរដាក់ម្ទេសចូលតែម្ដងក៏បាន )– ពេលទទួលទាន ទើបយកសាច់ជ្រូក កំពិស ស្ដៅ ត្រសក់ និងជីគ្រប់មុខមកញាំចូលគ្នា រួចស្រោចទឹកអំពិលទុំពីលើរួចជាការស្រេច។បើលោកអ្នកមិនចូលចិត្តល្វីងពេក អាចយកស្ដៅទៅស្រុះជាមួយនឹងទឹកក្ដៅបន្តិចក៏បាន។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here