វិធីធ្វើញាំមីសួគ្រឿងសមុទ្រសាច់ចិញ្ច្រាំ! (មានវីដេអូ)

320

គ្រឿងផ្សំ៖

– មីសួ ១៥០ក្រាម

– សាច់ចិញ្រ្ចាំ ៥០ក្រាម

– បង្គា ៥-៦ បកសំបក

– មឹក ២-៣ កាត់កង់ៗ

– ស្លឹកខ្ទឹម ២ដើម កាត់ខ្លីល្មម

– ប៉េងប៉ោះ ១ផ្លែល្មម កាត់ជាដុំៗល្មម ឬតាមចំណង់ចំណូលចិត្ត

– ខ្ទឹមបារាំង ពាក់កណ្តាល ហាន់ជាបន្ទះស្តើងល្មម ឬតាមចំណង់ចំណូលចិត្ត

– ខ្ទឹមសចិញ្រ្ចាំ និងម្ទេសហាន់ តាមចំណង់ចំណូលចិត្ត

– ទឹកត្រី ទឹកក្រូចឆ្មារ មួយមុខ ៣ស្លាបព្រាបាយ

– ស្ករ ២ស្លាបព្រាបាយ

– ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ

– ទឹកធម្មតា ៤ស្លាបព្រាបាយ

វិធីធ្វើ៖

១. ដាក់ទឹកចូលខ្ទះ ដាក់សាច់ចិញ្រ្ចាំ និងទឹកស៊ីអ៊ីវចូល ច្របល់ចូលគ្នាឲ្យសព្វ សាច់ឆ្អិនហើយដួសដាក់ចាន ទុកមួយឡែក

 

២. យកមីសួដាក់ស្រុះឲ្យទន់ ហើយស្រង់ចេញ ទុកមួយឡែក

 

៣. យកបង្គា និងមឹកស្រុះប្រហែល ២នាទី រួចស្រង់ចេញ ទុកមួយឡែក

៤. យកចានដាក់ទឹកត្រី ទឹកក្រូចឆ្មារ ស្ករ ម្ទេសហាន់ ខ្ទឹមចិញ្រ្ចាំចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់សាច់ចិញ្រ្ចាំ​ បង្គា មឹក និងមីសួចូល ច្របល់ចូលគ្នា ហើយដាក់ប៉េងប៉ោះ ខ្ទឹមបារាំង និងស្លឹកខ្ទឹមចូល ច្របល់ចូលគ្នា ហើយជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here