វិធីធ្វើជ្រក់ស្ពៃជើងទា ឆ្ងាញ់ និងទុកបានយូរ…!!

1172

វិធីធ្វើជ្រក់ស្ពៃជើងទា៖ស្ពៃ៣kg,រំដេង២ខាំ,អំបិលគ្រោះ២ខាំ,ស្ករកន្លេះគីឡូ
++វិធីធ្វើចិតស្ពៃជាចំណិតហើយលាង២-៣ទឹក ហើយយកទៅត្រាំចោលនឹងទឹក(កុំភ្លេចច្របាច់ក្រូចឆ្មា១ចំណិតផង)ទុកចោល១០ទៅ ១៥នាទី ចាំលាងចម្រះ នឹងទឹកស្អាត១-២ទឹកទៀត(អនាម័យ ក្នុងការលាងបន្លែ)ដាំទឹកក្តៅ(មិនបាច់ពុះទេ៧០-៨០អង្សា)

-យកស្ពៃមកស្រុស២-៣នាទីហើយស្រង់យកលាងទឹកត្រជាក់ រួចស្រង់ដាក់កញ្រែ្ចងទុក១លែច បុករំដេងនឹងអំបិលគ្រោះចូលគ្នា
-ដាំទឹកស្ករស១លីត្រយកស្ពៃច្របាច់ជា១អំបិលរំដេងម្តង១ម្តង១រួចផ្អាប់ទុក៣-៥ម៉ោង,ស្រង់ស្ពៃ(ទឹកអំបិលចេញពីស្ពៃមិនយកទេ)
រៀបស្ពៃចូលក្រឡឬកែវ
ចាក់ទឹកស្ករចូល អោយ ស្មើឬលេចស្ពៃ។

-គ្របទុកជាការស្រេចរក្សាទុក៣-៥ ថ្ងៃអាចលូកមកទទួលទានបានហើយ
++វិធីធ្វើមួយបែបទៀត:ស្ពៃមិនបាច់ស្រុសក៏បាន គ្រាន់តែយកវាទៅហាលថ្ងៃ អោយស្រពាប់(លាងទឹក១ឬ២សារទៀត

-ចាំយកវាមកក្រឡុកអំបិលផ្អាប់ទុក២-៣ម៉ោងពូតទឹកចេញហើយចាំយកមកប្រលាក់ជា១អំបិលរំដេងភ្លក់មើលកុំអោយប្រៃពេក ហើយ ចាក់ទឹកស្ករ គ្របទុកជាការស្រេច


Credit:khekSivannet

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here