វិធីធ្វើជ្រក់ត្រសក់

1282

គ្រឿងផ្សំ

-ត្រសក់ ៣គីឡូកន្លះ (តូចៗ ខ្ចីៗ)

-អំបិល កន្លះកូនចានចង្កិះ

-ស្ករស ២ខាំ

-ទឹក កន្លះលីត្រ

-ម្ទេស ៧ផ្លែ (តាមចំនូលចិត្ត)

-ខ្ទឹមក្រហម ៣ដុំ

-ខ្ទឹមស ១០-១៥កំពឹស (បន្ថែមខ្ទឹមក្រហមទៀតក៏បាន)

-ទឹកត្រី ១៣កូនចានចង្កិះ

-ទឹកស៊ីអ៊ីវ ១៣កូនចានចង្កឹះ។

របៀបធ្វើ

-យកត្រសក់កាត់ក្បាល កាត់កន្ទុយចេញ លាងទឹកអោយស្អាត (បើធំ ពុះជាពីរ) រួចយកមកក្រឡុកជាមួយអំបិលរហូតដល់ទន់ (ក្រឡុកកន្លះម៉ោងម្តងៗ ប្រហែលជា ២ទៅ៣ម៉ោង)។

-យកត្រសក់ដែលក្រឡុកអំបិលរួច ទៅពាធអោយចេញទឹកអស់ អោយស្វិត និងស្ងួតល្អ (ដាក់ត្រសក់ក្នុងកញ្រ្ចែង រួចយកវត្ថុធ្ងន់ៗមកចង្កត់ ប្រហែលជា ២ទៅ៣ម៉ោង)

 

-ដាក់ស្ក ក្នុងឆ្នាំ ដាក់ទឹកបន្តិច រំងាស់អោយស្ករឡើងពណ៌ជើងអង្រ្កង រួចដាក់ទឹកដែលនៅសល់ចូល ដាំអោយពុះ ទុកអោយត្រជាក់។

-យកម្ទេស ខ្ទឹមស ខ្ទឹមក្រហម ទៅបុក ឬ កិនអោយម៉ត់

-យកត្រសក់ដាក់ក្នុងចានដែក លាយគ្រឿងបុក ទឹកត្រី ទឹកស៊ីអ៊ីវ ច្របល់ចូលគ្នាអោយសព្វ (ដាក់ប៊ីចេង តិចៗក៏បាន) រួចដាក់ទឹកស្ករចូល ច្របល់អោយសព្វល្អ សឹមយកទៅតំរៀបក្នុងក្រឡកែវអោយពេញ

-ចាក់ទឹកជ្រក់អោយចូល គ្រប់គំរបអោយជិត យកទៅដាក់ហាលថ្ងៃ ២ទៅ៣យប់ជាការស្រេច។

-ក្រោយដាក់ហាលថ្ងៃរួច យកមកទុកក្នុងផ្ទះ ១យប់ទៀត រួចដាក់ក្នុងទូរទឹកកក (កន្លែងអត់កក) អាចទុកញាំបានច្រើនខែ។

ប្រភព: cambolocation

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here