វិធីធ្វើជីអរម៉ូនធម្មជាតិជួយឲ្យទងផ្លែស្វិត មិនងាយជ្រុះ ក្តឹបជាប់ល្អ ផ្លែមានជាតិម្សៅច្រើន មានរសជាតិឆ្ងាញ់ ជួយអោយស្រូវផ្លែល្អមិនស្កក និងមានទម្ងន់។

630

រូបមន្តងាយៗ ចំណាយតិច​ តែអាចផ្តល់ចំណូលច្រើន ដែលប្រជាកសិករយើងអាចធ្វើបាន។ ប្រយោជន៍របស់អរម៉ូនត្រយោងចេកគឹ ជួយឲ្យទងផ្លែស្វិត មិនងាយជ្រុះ ក្តឹបជាប់ល្អ ផ្លែមានជាតិម្សៅច្រើន មានរសជាតិឆ្ងាញ់ ជួយអោយស្រូវផ្លែល្អមិនស្កក និងមានទម្ងន់។

១.គ្រឿងផ្សំ៖ ត្រយោងចេក 3គីឡូក្រាម កាកស្ករ 1គីឡូក្រាម ទឹកស្អាត 3លីត្រ

២.វិធីធ្វើ៖ ចិតត្រយោងចេកជាចំនិតតូចៗ (បើបុកកាន់តែល្អ) រួចដាក់ត្រយោងចេកដែលចិតរួចទាំងនោះក្នុងធុង ហើយចាក់កាកស្ករចូលក្នុងធុង

– ច្របល់វាអោយចូលគ្នាសព្វ
– បន្ទាប់មកចាក់ទឹកចូល
– យកឈើកូវារួចគ្របឲ្យជិត

– ទុកដាក់នៅកន្លែងដែលម្លប់ហើយផ្អាប់ទុករយៈពេល7-10ថ្ងៃ
– អំឡុងពេលផ្អាប់ត្រូវបើកកូវា១ថ្ងៃ១ដង


៣.វិធីប្រើ
-បន្ទាប់ពីគ្រប់តាមការកំណត់ហើយគឺត្រងយកតែទឹកវាយកមកប្រើ
-បាញ់រយៈពេល7ថ្ងៃម្តង។ ចំពោះដំណាំស្រូវយើងអាចបាញ់បានចាប់តាំងពីស្រូវផើមរហូតដល់ស្រូវចាស់គ្រាប់។

អត្ថបទ៖ ផ្សារកសិកម្មយើង
ឯកសារយោង៖ Vuthy Ka Sar Kor

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here