វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ

185

ធាតុផ្សំ៖

-សណ្តែកសៀង ១គីឡូក្រាម

-សំបកផ្លែម្នាស់មានចាស់ជាប់ខ្លះ ២គីឡូក្រាម

-ស្ករងូ ៣គីឡូក្រាម

-ទឹកចំរាញ់ពីកូនចេក ១លីត្រ (យកកូនចេកចិញ្រ្ចាំឲ្យម៉ដ្ឋ រួចលាយជាមួយស្ករងូ១លីត្រ រក្សាទុកវា១០ថ្ងៃ រួចយកទឹកវាមកប្រើ)

-ទឹកដូង ១០លីត្រ

-ធុងជ័រដែលមានចំណុះ៣០លីត្រ និងមានគម្រប។

វិធីធ្វើ៖

-ដាក់សណ្តែកសៀងចូលក្នុងធុង រួចហាន់សំបកម្នាស់ជាចំណិតតូចៗដាក់ចូល

-ដាក់ស្ករងូ ៣គីឡូក្រាម ទឹកចំរាញ់ពីកូនចេក ១លីត្រ ចូលរួចកូរឲ្យសព្វ គ្របរក្សាទុករយៈពេល១៤ថ្ងៃ។

វិធីប្រើ៖
-លាយទឹកថ្នាំខាងលើ ២ស្លាព្រាបាយ ជាមួយទឹក២០លីត្រ ស្រោចជាប្រចាំលើដំណាំ បន្លែដាំយកស្លឹកផ្សេងៗ។
អត្ថប្រយោជន៍៖


-ជួយឲ្យដំណាំ និងបន្លែរបស់យើងលូតលាស់ស្លឹកបានល្អ និងជំនួយឬសរបស់វាផងដែរ ហើយវត្ថធាតុដើមងាយរក ចំណាយអស់តិច ទទួលបានប្រសិទ្ធិភាពខ្ពស់។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here