វិធីធ្វើជីត្រីផ្អាប់ SM ធ្វើអោយដីធូរ ដំណាំលូតលាស់ធំធាត់បានលឿនមិនចាញ់ជំងឺ សំរួលប្រព័ន្ធអ័រមូនក្នុងសារពាង្គរុក្ខជាតិមានតុល្យភាពល្អ បង្កើតប្រព័ន្ធការពាររោគបានល្អ

341

ជីត្រីផ្អាប់ SM ជួយអោយដីធូរ បំប្លែងពីសារធាតុវត្ថុធាតុដើម ដែលសេសសល់ក្នុង និងលើដីអោយក្លាយជាជីអាហាររុក្ខជាតិ អាចស្រូបយកទៅប្រើប្រាស់តាមរបៀបជីវសាស្រ្ត ធ្វើអោយឫសដំណើរការល្អ ដងដើម មេកត្រួយ ផ្កា ផ្លែ ដំណើរការល្អ លូតលាស់ធំធាត់បានលឿនមិនចាញ់ជំងឺ សំរួលប្រព័ន្ធអ័រមូនក្នុងសារពាង្គរុក្ខជាតិមានតុល្យភាពល្អ បង្កើតប្រព័ន្ធការពាររោគបានល្អ ( immiunisation) បំប្លែងសារធាតុនៅដីអោយក្លាយជាអារហារដល់រុក្ខជាតិ ធន់នឹងអាកាសធាតុប្រែប្រួល។ ជាពិសេសអាចបង្កើតថ្នាំផ្សះដែលយើងហៅថាអង់ទីប្យូទិច ។


វិធីធ្វើត្រីផ្អាប់ SM
– វត្ថុធាតុដើម
១- សារធាតុ SM ៥០ ក្រាម
២- កាកស្ករ ៨ គីឡូក្រាម


៣- ទឹកស្អាត ១៦០ លីត្រ
៤- កន្ទក់ម៉ត ៤ គីឡូក្រាម


៥- ត្រីស្រស់២០ គីឡូក្រាម


៦- ម្នាស់ចិញ្ចាំល្អិត ៤ គីឡូក្រាម

– ឧបករណ៍
ធុងប្លាស្ទិក ចំណុះ ២០០លីត្រ មានគំរប់បិទជិត។

– វិធីធ្វើ
យកវត្ថុធាតុផ្សំខាងលើគ្រប់មុខច្របល់បញ្ចូលគ្នា ដាក់ទឹកក្នុងធុងកូរអោយសព្វរួចគ្រប់គំរបអោយជិត ហើយបើកូររាល់ថ្ងៃ ១ថ្ងៃ ២ដង ទុកពី ១០ ទៅ១៤ ថ្ងៃអាចប្រើបាន ។


– វិធីរក្សាទុក
គ្រប់ចំនួនថ្ងៃកំនត់ហើយ ត្រូវត្រង់ចំរោះយកតែទឹក ដាក់ក្នុងធុងឬកាដុងទុក្នុងទីម្លប់ មានខ្យល់ចេញចូលល្អ អាចរក្សារទុកពី ៦ ទៅ ៨ ខែ។


– វិធីប្រើ
ជីត្រីផ្អាប់ SM ១ ទៅ២ លីត្រ ទឹកស្អាត ១០០ លីត្រ កាកស្ករ ១ លីត្រ ស្រោចគល់ បាញ់ស្លឹក រៀងរាល់ ១០ ទៅ១៥ ថ្ងៃម្តង ប្រើបានគ្រប់ដំណាំទាំងអស់។


ជីត្រីផ្អាប់SM 14ថ្ងៃអាចប្រើបាន ។ ក្រោយពីផ្អាប់បានគ្រប់ចំនួនថ្ងៃហើយ យើងបានសារធាតុដែលជាអាហាររុក្ខជាតិរួមមាន៖
NPK + TE+Hormone +glucose+ vitamin + acid +Amino acid +Omega3-6+B1 B2 B12B6 ព្រមទាំង បាក់ធ័ររៀល្អ ពពួកផ្សិតក្រុមមិត្តរុក្ខជាតិ និងស្ទេបតូខូខល ជាសារធាតុថ្នាំផ្សះ ( anti biotic ) enzym ។

ប្រភព ប៊ុននាង ពេទ្យទូច

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here