ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើជីគ្របគល់រុក្ខជាតិ កុំឱ្យស្មៅដុះច្រើន ធ្វើឱ្យយដីធូរ បណ្ដុះគ្រាប់បន្លែ គ្រាប់បានល្អ

18-Apr-2019 03:02 PM

រូបភាព


ដោយ: Uddam

១- សម្ភារ
-ធុង ឬប៉ោត ដែលដាក់បានទឹកចំណុះ ១០ លីត្រចំនួន ១ ។
-បង្គី ចប រនាស់ អង្កត់ឈើមួយដុំសំរាប់វាយបំបែកអាចម៍គោឲ្យម៉ត់ -គំរបដបទឹកបរិសុទ្ធមានចំណុះ ៥ មីលីលីត្រ ឬ ៥ សេសេ-សំបកបាវក្រចៅចំនួន ១០ សំរាប់កន្ទក់ដែលមានទំងន់ ២៥ គីឡូក្រាម រឺ កន្ទេលកក់ រឺ ស្បៅ -បរិវេណលាយ និងផ្អាប់ជីគួរតែនៅលើផ្ទៃចាក់សាប ដើម្បីបង្កើនកំដៅ និងបង្កើនគុណភាពជី។

Image may contain: sky, tree, outdoor and nature

២- ធាតុផ្សំ
-ចំបើងកាត់ខ្លីៗ ស្លឹកឈើស្ងួត (០.០២ ម) ១០ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់-លាមកសត្វគ្រប់ប្រភេទសំដិលស្ងួតម៉ត់(គោ ក្របី) ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់-កន្ទក់ ឬដំឡូងមី ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់-ជីអង្កាមរស់ ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់-មេអាហារសត្វ ៥ ភាគរយនៃ បរិមាណ ល្បាយទាំងអស់-មេ EX-M (មេ អ៊ី អ៊ិក្ស អិម) ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដបទឹកបរិសុទ្ធតូច-កាកស្ករ (ស្ករបរិសុទ្ធ ឬ ស្កររងូ) ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដបទឹកបរិសុទ្ធតូច-ទឹកស្អាត ទឹកភ្លៀង ទឹកអណ្ដូងលូ ត្រពាំង ១០ លីត្រ ស្មើនឹង ២០ ចំណុះដបទឹកបរិសុទ្ធតូច។

Image may contain: one or more people, people standing, child, tree, outdoor and nature

*លក្ខណៈពិសេសនៃធាតុផ្សំជី

ចំបើងកាត់ខ្លីៗ ស្លឹកឈើស្ងួត (០.០២ ម) : ចំបើងសំបូរដោយជាតិអាសូត ០.៦ ភាគរយ ផូស្វ័រ ០.១ ភាគរយ ប៉ូតាស្យូម ១.៥ ភាគរយ ។ ដូចនេះ ចំពោះរុក្ខជាតិផ្សេងៗ កាលណា យើងយកចំបើងទៅកប់គល់តាមរយៈសំយាបមែកមានសារជាតិគ្រប់គ្រាន់ តែបើមិនប្រើមេ អ៊ី អ៊ិក្ស អិម ទេ នោះវាមិនងាយកាច់បំលែងឡើយ។ យើងអាចយកស្លឹករុក្ខជាតិក្រៀមផ្សេងៗទៀត មកជំនួសចំបើងបាន ពិសេសស្មៅស្ងួត ស្លឹករុក្ខជាតិស្ងួតខ្លួនឯង ។

Image may contain: shoes

៣- ការផ្សំជី
+ វិធីលាយល្បាយផ្សំជី
-ក្រោយពេលកាត់ចំបើងខ្លីៗ ដំបូងយើងយកធាតុផ្សំជីពីលេខ ១-៦ ច្របល់ចូលគ្នាឲ្យសព្វជាល្បាយតែមួយ ហៅថាល្បាយ (ក)
-បន្ទាប់មកយើងចាក់ទឹក ១០ លីត្រ ចូលក្នុងប៉ោតផ្កាឈូក ហើយចាក់កាកស្ករ ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដបទឹកបរិសុទ្ធ -យើងកូរល្បាយទឹកឲ្យសព្វទើបយើង ចាក់មេ EX-M មានចំណុះ ២០ មីលីលីត្រស្មើនឹង ៤ គំរបដបទឹកបរិសុទ្ធនោះ បានជាល្បាយមួយ គេហៅថា ល្បាយ (ខ) -យើងយកល្បាយ (ខ) ស្រោចលើល្បាយ (ក) រហូតដល់បានសំនើម ៥០ ភាគរយ (ដូចការធ្វើជីអង្កាមរស់) ។ ល្បាយនេះគេហៅថា ល្បាយ (គ) -យកល្បាយ (គ) លើកជារង ឬថ្នាលឲ្យបានកំពស់ ២០ ស.ម ឯបណ្ដោយ និងទទឹងតាមតំរូវការរបស់លោកអ្នក ។ យកសំបកបាវក្រចៅមកគ្របពីលើរង ឬថ្នាលនោះ ជាការផ្អាប់

Image may contain: one or more people and outdoor

-ល្បាយ (គ) រឺស្ងោរជីនេះតាមរយៈបាក់តេរី អ៊ី អ៊ិ អ៊ិក្ស ។ ការផ្អាប់ទុកមានរយៈពេល ១៧ ម៉ោង។ យើងយកបាវក្រចៅចេញពីលើរង ឬថ្នាលឲ្យអស់ ហើយកាយបំបែករងឲ្យស្ដើងមានកំរាស់ប្រហែលនឹង ៥ ស.ម ឬ ១០ ស.ម ទុកសំដិលរយៈពេល ៥-១០ នាទី រួចលើករងសារជាថ្មីដូចមុនម្ដងទៀត
-យើងត្រូវផ្អាប់បន្តរយៈពេល ៧ ម៉ោង បន្ថែម ទើបល្បាយ (គ) ក្លាយជាជីចំបើង ២៤ ម៉ោង ។

Image may contain: one or more people and outdoor

៤- ការយកមកប្រើ
-ក្រោយពេលសាបព្រោះគ្រាប់ដំណាំ ឬបន្លែផ្សេងៗរួចគេត្រូវយកជី EX-M ចំបើង ២៤ ម៉ោង ទៅគ្របពីលើថ្នាលបណ្ដុះដំណាំនោះ ឲ្យបានកំរាស់ ៣-៤ មីលីម៉ែត្រ
-ត្រូវប្រើកប់នៅក្នុងរណ្ដៅមុនដាំ (ល្បាយដី ៧០ ភាគរយ ឯជីចំបើង ២៤ ចំនួន ៣០ ភាគរយ ច្របល់ចូលគ្នា)
-ពេលរដូវក្ដៅគួរយកជីនេះមកដាក់ក្បែរៗគល់ដំណាំ ដើម្បីរក្សាសំណើមឲ្យបានយូរ (៥ស.ម)។

Image may contain: one or more people, grass, plant, tree, outdoor and nature

៥- ការថែរក្សាទុក
-ជីស្ងួតចំបើង ២៤ ម៉ោង អាចរក្សាទុកបានរយៈពេល ១ ឆ្នាំ មិនត្រូវថ្ងៃ និងទឹក ។

Image may contain: outdoor and nature
**ផលប្រយោជន៍**
-ដាក់គ្របគល់រុក្ខជាតិ ដើម្បីជួយបឺតសំនើមកុំឲ្យស្មៅដុះច្រើន និងជួយធ្វើឲ្យសារធាតុក្បែរនោះឆាប់រលួយក្លាយទៅជាជីរបស់រុក្ខជាតិ-ជួយធ្វើឲ្យដីធូរ អាកាសធាតុចេញចូលបានល្អ -ពេលស្លឹករុក្ខជាតិធ្លាក់ចុះ ជួយបំលែងឲ្យទៅជាជីយ៉ាងល្អ -បណ្ដុះគ្រាប់បន្លែ ដើម្បីឲ្យគ្រាប់បានល្អ ពេលស្រោចទឹកគ្រាប់បន្លែមិនហូរតាមទឹក។

Image may contain: plant, outdoor and natureImage may contain: plant and outdoor

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត