វិធីធ្វើជីកំប៉ុស្តិ៍គោក (សម្រាប់ដាក់ទ្រាប់បាតរង) ជីកំប៉ុស្តិ៍ទឹក (សំរាប់បំប៉នដើមស្លឹក) និង ជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម!

1459

១. ជីកំប៉ុស្តិ៍គោក (សម្រាប់ដាក់ទ្រាប់បាតរង)
ក. ធាតុផ្សំ

  • បរិមាណវត្ថុធាតុផ្សំគឺអាស្រយ័លើបរិមាណជីកំប៉ុស្តិ៍ដែលត្រូវការប្រើប្រាស់។ ជាទូទៅវត្ថុធាតុផ្សំរួមមាន៖
  • លាមកគោ/ក្របីពុកផុយ ១ភាគ
  • ផេះអង្កាម/ធ្យូងអង្កាម ០,៥០ភាគ
  • កំបោរស ០,៥០ភាគ
  • ទឹកធម្មតា ១០លីត្រ
  • មេជី ១០សេសេ
  • ស្កររងូរ ១០សេសេ
  • ថង់ប្លាស្ទិចថ្លាធំឬតូចអាស្រយ័លើបរិមាណជីដែលយើងត្រូវការផលិត។

ឧទាហរណ៍ៈ

  • លាមកសត្វ(គោ/ក្របីពុកផុយ) ១០០គីឡូក្រាម
  • ផេះអង្កាម/ធ្យូងអង្កាម ៥០ គីឡូក្រាម
  • កំបោរស ៥ គីឡូក្រាម។

ខ. វិធីធ្វើ

  • ត្រៀមឧបករណ៍ដែលត្រូវការ រួមមាន
  • តង់កៅស៊ូសម្រាប់ក្រាល
  • ថង់ប្លាស្ទិចថ្លាសម្រាប់ច្រក់

  • ចប បែល បង្គី ជញ្ជីង ។ល។
  • លាមកគោ/ក្របី(ឬកាកសំណល់ឡជីវឧស្មន័)ដែលស្ងួត ឬសើមតិចៗ ហើយជ្រោយបំបែក និង រើសកំទេចកំទីថង់ប្លាស្ទិច និងវត្ថុរឹងមិនរលាយផ្សេងៗចេញឲ្យស្អាត
  • ចាក់វត្ថុធាតុផ្សំទាំងបីបញ្ចូលគ្នា នៅលើតង់កៅស៊ូដែលបានក្រាល

  • លាយច្របល់វាចូលគ្នាឲ្យសព្វល្អតាមរូមមន្តខាងលើដោយមានស្រោចទឹកមេជីឲ្យជោកល្មម
  • ចងមាត់ថង់ឲ្យជិតល្អ ហើយផ្អាប់ទុក ៧ថ្ងៃទើបអាចប្រើបាន ទុកកាន់តែយូរកាន់តែប្រសើរ ។

២. ជីកំប៉ុស្តិ៍ទឹក សំរាប់បំប៉នដើមស្លឹក
ក. ធាតុផ្សំ

  • ស្លឹកទន្ទ្រានខែត ចិញ្ច្រាំឲ្យល្អិតកន្លះពាង(ពាងចំណុះ២០០លីត្រ)
  • អាចម៌មាន់ឬអាចម៌ប្រជៀវដែលកាច់បំបែកសរីរាង្គ ៣គីឡូក្រាម
  • ទឹកនោមគោ/ក្របីឬមនុស្ស

  • ទឹកធម្មតា ១០លីត្រ
  • មេជី ២០សេសេ
  • ស្កររងូរ ២០សេសេ

ខ. វិធីធ្វើ

  • ឧបករណ៍ដែលត្រូវមាន ពាងទឹក ឬធុងប្លាស្ទិចទំហំ ៣០០លីត្រ
  • ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង
  • អាចម៌មាន់ឬអាចម៌ប្រជៀវដែលពុកផុយ

  • ទឹកនោមគោ/ក្របីឬមនុស្ស
  • ទឹកធម្មតា
  • ដាក់វត្ថុផ្សំទាំងបីបញ្ចូលគ្នា ក្នុងពាងហើយចាក់មេជី៨០ភាគរយ

  • ដាក់ពាងធុងជីក្នុងម្លប់ និង ក្របឲ្យជិតល្អ
  • កូរមួយថ្ងៃ ២ដង ម្តង៥នាទី
  • ទុកពាងនៅទីតាំងនោះយ៉ាងតិច៧ថ្ងៃទើបអាចប្រើបាន ។

. ជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម

ក. ធាតុផ្សំ

  • ក្បាលត្រី(កាកសំណល់ត្រី) ៣គីឡូក្រាម
  • ស្ករងូរ ១ គីឡូក្រាម
  • ទឹកធម្មតា ១០ លីត្រ
  • មេជី ០,៥ លីត្រ

ខ. វិធីធ្វើជី

  • ដាក់វត្ថុធាតុទាំងបីចូលគ្នា ក្នុងធុង ឬ កូនពាង
  • ដាក់ពាង ឬ ធុងនោះ ក្នុងម្លប់

  • កូរល្បាយដីរៀងរាល់៣ថ្ងៃម្តង
  • ទុកពាងជីនៅទីតាំងនោះយ៉ាងតិច ៧ខែទើបអាចប្រើបាន៕
SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here