វិធីធ្វើជីកំប៉ុសគោក និងជីកំប៉ុសទឹក ធ្វើឱ្យទាំងដីដាំដំណាំល្អ មិនខូច ហើយដំណាំធំធាត់ល្អ ជំនួយឲ្យផ្លែផ្អែមឆ្ញាញ់!

2186

១. ជីកំប៉ុសគោក (សម្រាប់ដាក់ទ្រាប់បាតរង)
ក. ធាតុផ្សំ

បរិមាណវត្ថុធាតុផ្សំគឺអាស្រយ័លើបរិមាណជីកំប៉ុសដែលត្រូវការប្រើប្រាស់។ ជាទូទៅវត្ថុធាតុផ្សំរួមមាន៖

-លាមកគោ/ក្របីពុកផុយ ១ភាគ

-ផេះអង្កាម/ធ្យូងអង្កាម ០,៥០ភាគ

-កំបោរស ០,៥០ភាគ

-ទឹកធម្មតា ១០លីត្រ

-មេជី ១០សេសេ

-ស្កររងូរ ១០សេសេ

-ថង់ប្លាស្ទិចថ្លាធំឬតូចអាស្រយ័លើបរិមាណជីដែលយើងត្រូវការផលិត។

ឧទាហរណ៍ៈ

-លាមកសត្វ(គោ/ក្របីពុកផុយ) ១០០គីឡូក្រាម

-ផេះអង្កាម/ធ្យូងអង្កាម ៥០ គីឡូក្រាម

-កំបោរស ៥ គីឡូក្រាម។

ខ. វិធីធ្វើ

– ត្រៀមឧបករណ៍ដែលត្រូវការ រួមមាន

-តង់កៅស៊ូសម្រាប់ក្រាល

-ថង់ប្លាស្ទិចថ្លាសម្រាប់ច្រក់

-ចប បែល បង្គី ជញ្ជីង ។ល។

-លាមកគោ/ក្របី(ឬកាកសំណល់ឡជីវឧស្មន័)ដែលស្ងួត ឬសើមតិចៗ ហើយជ្រោយបំបែក និង រើសកំទេចកំទីថង់ប្លាស្ទិច និងវត្ថុរឹងមិនរលាយផ្សេងៗចេញឲ្យស្អាត

-ចាក់វត្ថុធាតុផ្សំទាំងបីបញ្ចូលគ្នា នៅលើតង់កៅស៊ូដែលបានក្រាល

-លាយច្របល់វាចូលគ្នាឲ្យសព្វល្អតាមរូមមន្តខាងលើដោយមានស្រោចទឹកមេជីឲ្យជោកល្មម

ចងមាត់ថង់ឲ្យជិតល្អ ហើយផ្អាប់ទុក ៧ថ្ងៃទើបអាចប្រើបាន ទុកកាន់តែយូរកាន់តែប្រសើរ ។

២. ជីកំប៉ុសទឹក សំរាប់បំប៉នដើមស្លឹក
ក. ធាតុផ្សំ

-ស្លឹកទន្ទ្រានខែត ចិញ្ច្រាំឲ្យល្អិតកន្លះពាង(ពាងចំណុះ២០០លីត្រ)

-អាចម៌មាន់ឬអាចម៌ប្រជៀវដែលកាច់បំបែកសរីរាង្គ ៣គីឡូក្រាម

-ទឹកនោមគោ/ក្របីឬមនុស្ស

-ទឹកធម្មតា ១០លីត្រ

-មេជី ២០សេសេ

-ស្កររងូរ ២០សេសេ។

ខ. វិធីធ្វើ

– ឧបករណ៍ដែលត្រូវមាន ពាងទឹក ឬធុងប្លាស្ទិចទំហំ ៣០០លីត្រ

-ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង

-អាចម៌មាន់ឬអាចម៌ប្រជៀវដែលពុកផុយ

-ទឹកនោមគោ/ក្របីឬមនុស្ស

-ទឹកធម្មតា

-ដាក់វត្ថុផ្សំទាំងបីបញ្ចូលគ្នា ក្នុងពាងហើយចាក់មេជី៨០ភាគរយ

-ដាក់ពាងធុងជីក្នុងម្លប់ និង ក្របឲ្យជិតល្អ

-កូរមួយថ្ងៃ ២ដង ម្តង៥នាទី

-ទុកពាងនៅទីតាំងនោះយ៉ាងតិច៧ថ្ងៃទើបអាចប្រើបាន ។

. ជីកំប៉ុសជំនួយឲ្យផ្លែផ្អែម

ក. ធាតុផ្សំ

-ក្បាលត្រី(កាកសំណល់ត្រី) ៣គីឡូក្រាម

-ស្ករងូរ ១ គីឡូក្រាម

-ទឹកធម្មតា ១០ លីត្រ

-មេជី ០,៥ លីត្រ

ខ. វិធីធ្វើជី

– ដាក់វត្ថុធាតុទាំងបីចូលគ្នា ក្នុងធុង ឬ កូនពាង

-ដាក់ពាង ឬ ធុងនោះ ក្នុងម្លប់

-កូរល្បាយដីរៀងរាល់៣ថ្ងៃម្តង

-ទុកពាងជីនៅទីតាំងនោះយ៉ាងតិច ៧ខែទើបអាចប្រើបាន៕


ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគម្រោង

 

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here