វិធីធ្វើឆ្អឹងជំនីប្រឡាក់!

560

គ្រឿងផ្សំ៖

– ឆ្អឹងជំនី ៥០០ក្រាម កាត់ជាដុំៗ

– ស្ករស ទឹកប្រេងខ្យង ម្រេចម៉ត់ មួយមុខ ១ស្លាបព្រាបាយ

– ទឹកស៊ីអ៊ីវ ទឺកត្រី មួយមុខ កន្លះស្លាបព្រាបាយ

– ខ្ទឹមសចិញ្រ្ចាំ កន្លះកូនចានចង្កឹះ

 

វិធីធ្វើ៖

១. លាងឆ្អឹងជំនីឲ្យស្អាត រួចយកទៅលាយគ្រឿង ដាក់ខ្ទឹមសចិញ្រ្ចាំ ស្ករស ទឹកប្រេងខ្យង ម្រេចម៉ត់ ទឹកស៊ីអ៊ីវ ទឺកត្រីចូល ច្របល់ចូលគ្នាឲ្យសព្វល្អ

 

២. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ឆ្អឹងជំនីប្រឡាក់ហើយដាក់ចូល បំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ដាក់ចានជាការស្រេច។

 

*ឆ្អឹងជំនីប្រឡាក់ អាចយកទៅចៀន បំពង ឬអាំងបាន តាមចំណង់ចំណូលចិត្ត។

 

សម្រួលអត្ថបទដោយ៖ SP

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here