វិធីធ្វើឆ្អឹងជំនីឆាគ្រឿង! (មានវីដេអូ)

113

គ្រឿងផ្សំ៖

– ឆ្អឹងជំនី ៥០០ក្រាម កាប់ដុំៗ

– គ្រឿងបុក ២-៣ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម ម្ទេស និងអំបិលបន្តិច បុកចូលគ្នា)

 

– ស្លឹកក្រូចសើច ៤-៥សន្លឹក

– ម្ទេស ២-៣គ្រាប់

– ទឹកត្រី ៣ស្លាបព្រាបាយ

– ស្ករ ២ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១​. ដាក់ឆ្អឹងជំនីចូលខ្ទះ ដាក់ទឹកល្មមចូល រម្ងាស់សាច់ឲ្យឆ្អិន រួចដាក់គ្រឿងបុកចូល ច្របល់ចូលគ្នាឲ្យសព្វ ទុកមួយរំពុះ

 

២. ដាក់ស្ករ ទឹកត្រីចូល ឆាច្របល់ឲ្យសព្វ រួចភ្លក្សមើលល្មមតាមចំណង់ចំណូលចិត្ត ហើយបេះស្លឹកក្រូចសើចដាក់ចូល និងម្ទេសចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here