វិធីធ្វើឆ្អឹងជំនីឆាគល់ស្លឹកគ្រៃ! (មានវីដេអូ)

347

គ្រឿងផ្សំ៖

– ឆ្អឹងជំនី ៤០០ក្រាម កាប់ដុំៗល្មម

– គល់ស្លឹកគ្រៃ ៤គល់ ហាន់ស្តើងៗ

– ស្លឹកក្រូចសើច ៤-៥សន្លឹក

– ម្ទេសហាន់ ៨-១០គ្រាប់

– ខ្ទឹមសចិញ្ច្រាំ ៣-៥កំពឹស

– ទឹកប្រេងខ្យង ទឹកត្រី មួយមុខ ២ស្លាបព្រាបាយ

– ស្ករស កន្លះស្លាបព្រាបាយ

– ទឹកធម្មតា ១៥០មីលីលីត្រ

វិធីធ្វើ៖

១. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូល រំលីងវាឲ្យក្រហមបន្តិច ហើយដាក់ឆ្អឹងជំនីចូល រំលីងចូលគ្នាឲ្យសាច់ជិតឆ្អិន

 

២. ដាក់គល់ស្លឹកគ្រៃចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ទឺកត្រី ទឹកប្រេងខ្យង និងស្ករស ឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ទឹកចូល ឆាច្របល់ចូលគ្នា រម្ងាស់ទុកប្រហែល ១០នាទី

 

៣. ពុះហើយ ដាក់ស្លឹកក្រូចសើចចូល ឆាច្របល់ ៤-៥ត្រលប់ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here