វិធីធ្វើឆាសាច់គោទឹកប្រេងខ្យង (មានវីដេអូវិធីធ្វើ)

90

គ្រឿងផ្សំ៖ សាច់គោ ២០០ក្រាម ហាន់ស្តើងល្មម, ផ្កាខាត់ណាខៀវ ២០០ក្រាម, ការ៉ុត ៣០ក្រាម, ខ្ទឹមបារាំង ពាក់កណ្តាល, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឺកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.យកផ្កាខាត់ណា និងការ៉ុត ស្រុះទឹកក្តៅមួយសន្ទុះ រួចស្រង់ទុកមួយឡែក

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចូលរលីងឲ្យឈ្ងុយ ហើយដាក់សាច់គោចូល ឆាសាច់ឲ្យឆ្អិនបន្តិច

​៣.ដាក់ផ្កាខាត់ណា ការ៉ុត និងខ្ទឹមបារាំងចូល ឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ទឹកប្រេងខ្យង ទឺកស៊ីអ៊ីវ ស្ករស ប្រេងល្ងចូល ឆាច្របល់ចូលគ្នាឥ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here