វិធីធ្វើឆាល្ពៅសាច់ជ្រូក ឆ្ងាញ់ៗ!

58

គ្រឿងផ្សំ៖ ល្ពៅ ៣០០ក្រាម, ស៊ុត ២គ្រាប់, សាច់ជ្រូក ៣០ក្រាម ចិញ្ច្រាំ ឬហាន់ស្តើងៗ, ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹក កន្លះកូនចាន, ជីរនាងវង។

វិធីធ្វើ៖

១.យកល្ពៅចិតសម្បក រួចកាត់ជាដុំៗ ឬបន្ទះៗល្មម (តាមចំណូលចិត្ត) ហើយយកលាងទឹកឲ្យស្អាត ទុកមួយឡែក។

២.ដាំខ្ទះដាក់ប្រេងឆា ដាក់ខ្ទឹមចិញ្ច្រាំចូល រំលីងឲ្យឈ្ងុយ ហើយដាក់សាច់ជ្រូកចូល ឆាឲ្យសាច់ឆ្អិនបន្តិច រួចដាក់ល្ពៅចូលឆា ៣-៤ត្រលប់

៣.បន្ទាប់មកដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ និងស្ករសចូល ឆាចូលគ្នាឲ្យសព្វ រួចដាក់ទឹកចូល ទុកឲ្យពុះ

៤.រួចហើយគោះស៊ុតដាក់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដាក់ជីរនាងវងចូល ឆា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here