វិធីធ្វើឆាលតឲ្យមានរសជាតិឆ្ងាញ់ !!

291

គ្រឿងផ្សំ៖
-លតអង្ករ កន្លះគីឡូ
-សណ្តែកបណ្តុះ
-ស្លឹកខ្ទឹម ២ដើម


-ទឹកខ្យង ពីរស្លាបព្រាបាយ
-ប្រេងឆា៥ស្លាបព្រាបាយ
-ទឹកម្ទេស
-ពងមាន់ ១
-សាច់បង្គា – តាមចំណូលចិត្ត

វិធីធ្វើ៖
១-កំដៅខ្ទះអោយក្តៅ ហើយចាក់ប្រេងឆាចូល។
២-ចាក់ទឹកខ្យងចូល កូរនឹងខ្លាញ់ រួចសឹមចាក់បង្គាចូល ឆាអោយសព្វ


៣-ចាក់លតចូល ហើយឆាអោយចូលជាតិសព្វ រួចភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។
៤-ចាក់សណ្តែកបណ្តុះនិងខ្ទឹមដើម កាត់ខ្លីៗចូល ឆាលាយអោយសព្វ ហើយដួសដាក់ចាន កុំអោយស្លោកសណ្តែកទាន់។


៥-ចៀនពងមាន់មួយ ដាក់បន្តុបពីលើលតឆា។
៦-ចង់ឆ្ងាញ់ ត្រូវស្រូបទឹកម្ទេសជូរអែម ថែមទៀត។

ប្រភព​ពី ​៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here