វិធីធ្វើឆាប្រៃផ្អែមបង្គា

54

គ្រឿងផ្សំ៖ បង្គា ៥០០ក្រាម (បកសំបក), ខួរបង្គា (បើកមាន) ២ស្លាបព្រាបាយ, ខ្ទឹមចិញ្រ្ចាំ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកម្ទេស ១-២ស្លាបព្រាបាយ (ដាក់ ឬមិនដាក់ក៏បាន), ស្ករស ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំចូល រលីងឲ្យឈ្ងុយ រួចដាក់ខួរបង្គាចូល ឆាចូលគ្នា

២.បន្ទាប់មកដាក់បង្គាចូល ឆាច្របល់ចូលគ្នាឲ្យឆ្អិនបន្តិច រួចដាក់ទឹកប្រេងខ្យង ទឹកម្ទេស ស្ករស ទឹកស៊ីអ៊ីវ និងម្រេចម៉ត់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here